បើយោងតាមប្រភពសារព័ត៌មានប្លែកៗ ដែលបានចេញផ្សាយ កាលពីអំឡុងថ្ងៃនេះ បានអោយដឹងថា តាមពិតទៅសត្វឆ្មាមិនចេះពាក់ Contact Lens អ្វីនោះទេ ពោលគឺ សត្វឆ្មាមួយក្បាលមានភ្នែកពីរពណ៍ ក៏ដូចជាមានសម្បុរនៅលើមុខរបស់វា ក៏មានពីរពណ៌ដែរ ។

គួរបញ្ជាក់ផងដែរថា សត្វឆ្មាចម្លែកមួយក្បាលនេះ មានឈ្មោះថា Venus ខណៈ ពេលដែលវាត្រូវបានរកអោយឃើញថា មានភ្នែកពីរពណ៌ផ្សេងគ្នា ក៏ដូចជាមានសម្បុរនៅលើមុខរបស់វា ក៏មានពីរពណ៌ផងដែរ។ ទន្ទឹមនឹងការកើតមានរឿងហេតុចម្លែកមួយនេះ មានមតិមួយចំនួនបានពោលថា វាមិនមែនជាការពិតនោះទេ តែតាមពិតទៅ វាបានកើតឡើងពិតប្រាកដមែន។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា សត្វឆ្មាចម្លែកមួយក្បាលនេះគឺកំពុងតែរស់នៅ ក្នុងកសិដ្ឋានមួយនារដ្ឋ Carolina សហរដ្ឋអាមេរិក ខណៈ ដែលប្រជាជននៅក្នុងតំបន់នោះមានការភា្ញក់ផ្អើលយ៉ាងខ្លាំង ទន្ទឺមនឹងការឃើញសត្វឆ្មាមួយក្បាលនេះ ពោលគឺ សម្បុរនៅលើផ្ទៃមុខដល់ទៅពីរពណ៌ ក៏ដូចជា មានភ្នែកពីរពណ័តាំងពីកំណើត (ភ្នែកម្ខាងពណ៌ខ្មៅ នឹងម្ខាងទៀតពណ៌លឿង) ។

គួររំឮកផងដែរថា Venus ក៏មានឈ្មោះហៅក្រៅផងដែរ គឺឈ្មោះ Chimera ខណៈ ពេលដែលឈ្មោះនេះ គឺជាឈ្មោះសត្វចម្លែកម៉្យាង ដែលស្ថិតនៅក្នុងទេវកថាវិទ្យា របស់ប្រទេសក្រិច ៕
ដោយ ៖ ពិសីប្រភព ៖ Leakarea