កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ នៅ Naga World បានប្រារព្ធពិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ពានរង្វាន់ សម្តេច តេជោ ហ៊ុន សែន ២០១២ ក្រោមអធិបតេយ្យភាពរបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន។
ការប្រកួតមានគូពិសេសៗចំនួន ១០គូ ដែលក្នុងចែកចេញជាពីរក្រុម គឺក្រុមខ្មែរ-ថៃ និងក្រុមបរទេស។ ក្នុងនោះមានកីឡាករខ្មែរចំនួន ៥រូប និងថៃចំនួន ៥រូប និងកីឡាករបរទេសចំនួន ១០រូប ដែលមានសញ្ជាតិដូចជា ជប៉ុន អាព្រិច បារាំង ប្រេស៊ីល រូស៊ី អង់គ្លេស អូស្ត្រាលី អេស៉្បាញ។ កីឡាករខ្មែរទាំង ៥រូប នេះមានដូចជា កីឡាករ សេន រាវី, គិម ឌីម៉ា, សេន ប៊ុនថេន, កែវ រំចង់ និង បឺត ខាំ។
នៅក្នុងការប្រកួត កីឡាករខ្មែរទាំង ៥រូប នេះសុទ្ធតែទទួលបានជ័យជំនះទាំងអស់។ ដោយឡែក កីឡាករថៃ ៥រូបទៀតទទួលបានជ័យជំនះតែ ៤រូប ទេ ដែលសរុបមក ក្រុមខ្មែរ-ថៃ ទទួលបានជ័យជំនះលើក្រុមបរទេស ដែលជ័យជំនះដ៏ត្រចះត្រចង់នេះ គឺជាមោតភាពមួយរបស់ខែ្មរ ចំពោះក្បាច់គុណបុរាណខែ្មរយើង៕
ដោយ៖ តុលា
ប្រភព៖ TV