ទូរស័ព្ទឆ្លាតវៃ ដែលស្ទើរតែមិនមានគែមអេក្រង់ Sharp Aquos Crystal ទើបត្រូវបាន Softbank  និង Sprint ឧទ្ទេសនាម នៅទីផ្សារអាមេរិក។

/

/

ដូចទៅនឹងព័ត៌មានដែលធ្លាប់បានចុះផ្សាយមុននេះ ក្រៅពីការរួមដៃគ្នាជាមួយ ក្រុមហ៊ុន Sharp ដើម្បីឧទ្ទេសនាមស្រឡាយស្មាតហ្វូនដែលមានគែមអេក្រង់ស្ដើងបំផុតក្នុងលោក Aquos Crystal ភាគី Softbank ក៏បានឧទ្ទេសនាមផលិតផលនេះ នៅក្នុងទីផ្សារអាមេរិក តាមរយៈក្រុមហ៊ុនអ៊ីនធឺរណែត Sprint របស់ខ្លួនផងដែរ។

/

/

ទីផ្សារអាមេរិក បានស្គាល់ឈ្មោះ Sharp Aquos នេះ​​   ក្នុងបច្ចេកវិទ្យាសំខាន់ គឺ ទូរទស្សន៍ HD ដូច្នេះ គេមិនមានការភ្ញាក់ផ្អើលប៉ុន្មាននោះទេ នៅពេលស្មាតហ្វូនថ្មីនេះ   ត្រូវបានគេទទួលស្វាគមន៍យ៉ាងខ្លាំង ក្នុងទីផ្សារដ៏ធំមួយនេះ។ នៅអាមេរិក អ្នកអាចទទួលបានស្មាតហ្វូន Sharp Aquos Crystal ដោយឥតគិតថ្លៃ ប្រសិនយល់ព្រមចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីនធឺរណែត Sprint របស់ពេល ២ឆ្នាំ ឬ ចំណាយតែ ១៤៩ដុល្លារអាមេរិក នៅពេលទិញ Sharp Aquos Crystal តាមរយៈក្រុមហ៊ុនអ៊ីនធឺរណែត CDMA ដទៃ គឺ Boost Mobile ឬ Virgin ។

/

/

Sharp Aquos Crystal ប្រើប្រាស់ឈីប Qualcomm Snapdragon 400, 4-core កម្រិត 1,2GHz, RAM 1,5GB និងអង្គចងចាំក្នុង 8GB តែអាចបន្ថែមលើសពីនេះ តាមរយៈរន្ធដោតអង្គចងចាំ។ ស្មាតហ្វូននេះ ត្រូវបានបំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា HD Voice, ហៅទូរស័ព្ទចេញតាម រយៈ Wi-F និងបច្ចេកវិទ្យាមកពី Harman Kardon ។ល។

/

/

អំពីរចនាបទ Sharp Aquos Crystal មានរូបរាងជ្រុង ដោយមានស៊ុមយ៉ាងរឹងមាំព័ទ្ធជុំវិញ។ ស្មាតហ្វូននេះ មានអេក្រង់ 5 inch ប៉ុន្ដែ មានរីសូលូសឹន ត្រឹមតែ HD 720p។ Sharp Aquos Crystal មានពណ៌បែបធម្មជាតិ រីឯ​ផ្ទៃក្រឡាដែលបង្ហាញរូបភាពរបស់អេក្រង់ គឺមានដល់ទៅ ៧៨,២១ភាគរយ នៅផ្នែកខាងមុខ ដែលជាកម្រិតមួយ ខ្ពស់ជាងគេបង្អស់ នាបច្ចុប្បន្ន។

/

/

/

ដោយសារតែផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ បានលាតសន្ធឹងស្ទើរដល់ជាយគែម ដូច្នេះ កាមេរ៉ាមុខ សេនសឺរពន្លឺ ត្រូវបានគេដាក់មកផ្នែកខាងក្រោមនៃអេក្រង់ ទុកតែប្រដាប់បំពងសម្លេងមួយតែប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ Sharp Aquos Crystal មាន កាមេរ៉ា 8MP មានភ្លើង flash រួមនឹងឧបករណ៍បំពងសម្លេង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena