បណ្ដាស្មាតហ្វូន Sharp Aquos Crystal ដែលមានគែមជុំវិញ ស្ដើងដូចកាំបិតកោរពុកមាត់ អាចនឹងត្រូវបានឧទ្ទេសនាម នៅក្នុងព្រឹត្តិការណ៍ Sprint ក្នុងថ្ងៃទី ១៩សីហា ស្អែកនេះ។

/

ថ្ងៃនេះ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ទើបតែបានប្រកាសអំពីព្រឹត្តិការណ៍មួយ ដែលនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃស្អែក (១៩សីហា) នៅក្រុង ញូវយ៉ាក។ ក្រុមហ៊ុន Sprint មិនបានបង្ហើបព័ត៌មានច្រើនប៉ុន្មាននោះទេ ក្រៅតែពីឃ្លា “Take the edge off” (បំបាត់ចោលគែមជុំវិញ) រួមនឹងរូបភាព បង្ហាញអំពីស្មាតហ្វូនដ៏ស្រស់ស្អាត។ យ៉ាងនេះក្ដី ក្រុមអ្នកជំនាញផ្នែកព័ត៌មាន បានរកឃើញថាប្រការដ៏អស្ចារ្យមួយ មានប្រភពចេញពីអាស៊ី។

/

Softbank ដែលជាក្រុមហ៊ុនអ៊ីនធឺរណែតធំបំផុតនៅជប៉ុន ហើយក៏ជាម្ចាស់ថ្មីរបស់ Sprint ទើបតែបានប្រកាសបង្ហាញអំពីស្មាតហ្វូនមួយគូ មកពីក្រុមហ៊ុន Sharp ។ ផលិតផលទាំងពីរនេះ មានឈ្មោះថា Sharp Aquos Crystal និង Sharp Aquos Crystal X ។

/

និយាយអំពីគែមស្ដើងរបស់អេក្រង់ ក្រុមហ៊ុន LG បច្ចុប្បន្ន ក៏កំពុងតែមានក្នុងដៃនូវស្មាតហ្វូនដែលមានអេក្រង់ស្រស់ស្អាត និងស៊ិចស៊ីបំផុត ប៉ុន្ដែ គែមអេក្រង់របស់ក្រុម​ហ៊ុន Sharp គឺមានកម្រិតកាន់តែស្ដើងជាងនេះទៅទៀត ឧទាហរណ៍ដូចជាគែមអេក្រង់របស់ Sharp SH-04F Aquos ត្រូវបានគេប្រដូចទៅនឹងកាំបិតកោរពុកមាត់។ ដូច្នេះ ព្រឹត្តិការណ៍របស់ Sprint ប្រាកដជាត្រូវបានធ្វើឡើងដើម្បីឧទ្ទេសនាមស្មាតហ្វូនថ្មីទាំងពីរម៉ូដែលរបស់ Sharp ហើយវានឹងត្រូវបាន Softbank ដាក់លក់នៅអាមេរិក។

/

ស្មាតហ្វូន Sharp Aquos Crystal មានអេក្រង់ 5-inch HD (720p) ទំហំខាងក្រៅ មានបណ្ដោយ និង​ទទឹង 131 x 67 x 10mm និងមានទម្ងន់ ១៤០ក្រាម។ Sharp Aquos Crystal  គឺជាផលិតផលប្រភេទមធ្យម ព្រោះវាប្រើ Snapdragon 400 4-core 1,2GHz, RAM 1,5GB និងអង្គចងចាំក្នុង 8GB ។ ម៉ាស៊ីននេះ ប្រើប្រាស់ថ្ម ដែលមានថាមពល 2040mAh មានតណភ្ជាប់ LTE-A និងដំណើរការដោយ Android 4.4.2 KitKat ។

/

/

/

តាមគម្រោង បន្ទាប់ពីព្រឹត្តិកាណ៍ Sprint បណ្ដាស្មាតហ្វូនដែលមានអេក្រង់មហាស្ដើងនេះ នឹងត្រូវបានដាក់លក់នៅអាមេរិក ចាប់ពីថ្ងៃទី ២៩សីហាតទៅ ហើយវាអាចនឹងជាកត្តាជម្រុញមួយ ដើម្បីឈានចូលយុគសម័យថ្មី គឺ “ស្មាតហ្វូនមិនមានគែមអេក្រង់”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ pocket-lint/phonearena