មិត្តភក្តិស្និទ្ធស្នាលកាលពីរៀននៅវិទ្យាល័យពីរនាក់ យូរថ្ងៃហើយទើបបានជួបគ្នាម្តង។ពេលនោះពួកគេទាំងពីរនាក់មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយក៏បានធ្វើការសំណេះសំណាលគ្នាលេង។

បុរស ក៖ ឥឡូវឯងរកស៊ីម៉េចហើយ រីកចំរើនរឺអត់?

បុរស ខ៖ គ្មានអីប្លែកទេ ធម្មតា! តែមានថ្ងៃខ្លះ អញកាន់លុយក្នុងដៃដល់ទៅរាប់សិបម៉ឺនដុល្លារ ដោយមិនដឹងខ្លួនផងអ្ហា !

បុរស ក៖ Wow! កាលីបម៉េះវ៉ើយ ! ឯងរកស៊ីអីដែរហ្អា អោយអញធ្វើការជាមួយផងបានអត់?

បុរស ខ៖ អ្ហា! អញលក់ឆ្នោតហ្នឹងណា !

 

ដោយ៖ សិលា