នាង scarlett johansson ដែលរងគ្រោះព្រោះ Hacker យករូបស្រាតរបស់នាងទៅបង្ហោះលើInternet នោះបានរកឃើញយុត្តិធម៌ហើយកាលពីម្សិលមិញនេះ។/នាងត្រូវបានគេចោះចូលក្នុង email ហើយលួចយករូបស្រាតរបស់នាង ក៏ដូចជាតារាច្រើនរូបទៀតទៅបង្ហោះលើ Internet ហើយ Hacker រូបនោះឈ្មោះ christopher chaney ជាបុគ្គលិកក្រុមហ៊ុន មួយ។/ជាមួយគ្នានេះផងដែរប៉ូលីសពិសេសបានស៊ើបអង្កេតឃើញបុរសម្នាក់នេះហើយបានឈានដល់ការចាប់ខ្លួនតែម្ដង ហើយកាលពីម្សិលមិញនេះតុលាការបានកាត់ទោសដាក់ពន្ធនាគារដល់ បុរសក្បាលឆករូបនេះដល់ទៅ ១០ ឆ្នាំ៕

ដោយ៖ ម៉ូកាប្រភពពី៖ ETC