បើតាមប្រភពសារព័ត៌មាន News.sky  ដែលបានចេញផ្សាយថ្មីនេះ បានអោយដឹងថា មន្រ្តីជាន់ខ្ពស់ពីរនាក់របស់ប្រទេស Belarus ដេញចោលពីតំណែងរបស់ខ្លួន បន្ទាប់ពីមានការបង្ហោះនូវតុក្តតាខ្លាឃ្មុំ ចូលទៅលំហអាកាសពីសំណាក់ជនជាតិ Swedes ។

គួររំឮកផងដែរថា ចំនួនសរុបនៃតុក្តតាខ្លាឃ្មុំ មានដល់ទៅ 879 តុក្តតាខ្លាឃ្មុំឯណោះ ដែលពួកវាទាំងអស់ត្រូវបានភ្ជាប់ជាមួយនូវពាក្យស្លោកដែលធ្វើការគាំទ្រនឹងសិទ្ធិមនុស្ស  ហើយពួកវាទាំងអស់   ត្រូវបានបង្ហោះចូលទៅក្នុងលំហអាកាសដោយបុគ្គលិក  ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពីររូបខណៈពេលដែលពួកគេបានធ្វើដំណើរតាមយន្តហោះ។

width=479

លើសពីនេះទៅទៀត​ លោកប្រធានាធិបតីរបស់ប្រទេសនេះ  គឺលោក  Alexander Lukashenko ក៏បានធ្វើការកោះហៅប្រជុំនូវអជ្ញាធរមានសមត្ថកិច្ច ក្រោយពីបានហៅការបង្ហោះនូវតុក្តតាខ្លាឃ្មុំទាំងនោះជាការលុកលុយ    ក៏ដូចជាការបំពាននូវដែនអធិបតេយ្យភាពរបស់ខ្លួន ។  ក្រោយមកលោកប្រធានាធិបតីរូបនេះ   ក៏ធ្វើការដេញចោលពីតំណែននូវមន្រ្តីជាន់ខ្ពស់   របស់ប្រទេសនេះពោលគឺមន្រ្តីការពារអធិបតេយ្យភាពលំហអាកាស  នឹងមន្រ្តីការពារព្រំប្រទល់ដែនជាដើម ក៏ដូចជាធ្វើការស្តីបន្ទោសទៅអោយមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។

width=483

គួរបញ្ជាក់ផងដែរថា ការបង្ហោះនូវតុក្តតាខ្លាឃ្មុំអាចធ្វើទៅបាន ក៏ដោយសារតែបុរសជនជាតិ Sw-edes ពីរនាក់ដែលមានឈ្មោះថា លោក Thomas Mazett  នឹងលោក  Hannah Frey​ ក្នុងគោលបំណងសកម្មភាពគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ  ក៏ដូចជាធ្វើអោយប្រទេសមួយនេះ   មានភាពអាម៉ាស់  បន្ទាប់ពីពួកគេបានឃើញនូវសកម្មភាពមិនគប្បី នៅក្នុងមូលដ្ឋានទ័ពរបស់ប្រទេសនេះផងដែរ ។  ទាក់ទិននឹងបញ្ហាមួយនេះ បុរសដែលជាជាតិ Swedes ពីររូបនេះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារដល់ទៅ  7  ឆ្នាំ   ខណៈពេលអាជ្ញាធររបស់ប្រទេសនេះសន្មត់ថា  ពួកគេបានរំលោភនូវដែនអធិបតេយ្យភាពលំហអាកាសរបស់ខ្លួន៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ news.sky