ក្នុងបទសំភាសន៍ថ្មីៗនេះ អ្នកចំរៀងកែភេទទីមួយ របស់ម៉ាឡេស៊ីនាង Jessie Chung បានប្រាប់ថា  នាងទើបតែឈ្នះបានមេដាយ  ពីប្រទេសតៃវ៉ាន់ក្នុងកម្មវិធី  ប្រកួតប្រជែងសំដែងក្បាច់គុនគ្រប់ប្រភេទ ដោយព័ត៌មាននេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកសារព័ត៌មាន កោតសរសើរទេព្យកោសល្យរបស់នាង ។/Jessie Chung និយាយថា នាងបានហាត់រៀនក្បាច់គុន តាំងតែពីនាងអាយុ ១០ ឆ្នាំម្ល៉េះ ។នាងបន្តថា នាងចង់ហាត់ក្បាច់គុន និង បន្តក្នុងវិស័យក្បាច់គុន តែដោយសារឪពុកម្តាយរបស់នាង ចង់អោយនាងធ្វើអ្វីផ្សេងនាងក៏ព្រមតាមទៅ ។ ពេលរៀននៅសកលវិទ្យាល័យនាងខំប្រឹងហាត់ សារជាថ្មីព្រោះដោយសារនាងបានកែភេទ ចឹងហើយសុខភាពមិនសូវល្អទេតែនាងខំហ្វឹកហាត់ ព្រោះនាងចង់ពង្រឹងរាងកាយរបស់នាង អោយមានភាពរឹងមាំ ។

/គួរបញ្ជាក់ផងដែរថា Jessie Chung គឺជាតារាចំរៀង កែភេទីមួយរបស់ម៉ាឡេស៊ី ដែលបានរៀបការជាមួយស្វាមីរបស់នាងលោក Joshua បន្ទាប់ពីកែភេទរួចនៅឆ្នាំ ២០០៥ ។ នាងប្រាប់ថានាងពិតជាសប្បាយរីករាយណាស់ ដែលខ្លួនបានក្លាយជាតារាចំរៀង ហើយមានគេស្គាល់ច្រើន បើទោះបីនាងជានាង បានកែភេទក៏ដោយ ៕

/

ដោយ ៖ លីលីប្រភព ៖ k14