ចូរប្រិយមិត្តទាំងអស់គ្នាតាមដានទស្សនានូវបណ្តារូបភាពមួយចំនួន ដូចខាងក្រោម។ ប្រាកដណាស់ លោកអ្នកពិតជាគិតថាវាកើតឡើងបានដោយសារ photoshop មែនទេ?ដោយឡែក វាគឺជាសិល្បៈដ៏គួរអោយតក់ស្លុត ក៏ដូចជាអស្ចារ្យរបស់នារីជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថាChooo-San ។
Chooo-San បានដឹងថា នាងមានទេពកោសល្យទាក់ទងទៅនិងសិល្បៈលើដងខ្លួន ក្នុងអំឡុងពេលដែលនាងកំពុងសិក្សានៅសកលវិទ្យាល័យមកម្ល៉េះ ។ លុះក្រោយមក បន្ទាប់ពីនាងទំនេរ ពីការសិក្សា នាងក៏បានចាប់ផ្តើមគូររូបភ្នែកជាដើម នៅលើមុខរបស់នាង។

ឆាប់ៗនោះ គំនិតច្នៃប្រឌិតរបស់នាង ពោលគឺការគូររូបរបស់នាងនៅលើដងខ្លួន កាន់តែល្អប្រសើរជាងមុន ដែលជាហេតុធ្វើអោយនាង មានគំនិតគូររូបផ្សេងៗទៀត ប្លែកៗ និងគួរអោយទាក់ទាញ ។ ដែលក្រោយមកទៀត នារីជនជាតិជប៉ុនរូបនេះ ក៏បានគូររូបប្លែកៗ និងគួរអោយរន្ធត់ នៅលើដងខ្លួនរបស់នាង ដោយរូបទាំងនោះមានដូចជា៖ ការគូរភ្នែកពីរទៅបីភ្នែកនៅលើខ្លួន គូររូបមាត់ ក៏ដូចជារូប LCD display ជាដើម។

ដើម្បី អោយជ្រាបកាន់តែច្បាស់ ថាតើ រូបទាំងនោះដែលជាទេពកោសល្យរបស់នារីជនជាតិជប៉ុនរូបនេះ មានភាពល្អឥតខ្ចោះយ៉ាងណានោះ សូមតាមដាននូវបណ្តារូបភាពប្លែកៗ និងគួរអោយរន្ធត់មួយចំនួន ជាបន្តបន្ទាប់ដូចតទៅ ៖




ដោយ ៖ រិទ្ធីប្រភព ៖ odditycentral