ម្ដាយមួយរូបបានលុតជង្គង់នៅមុខអ្នកយាមទ្វារអង្វរដើម្បីសុំអោយបើកទ្វារអោយកូនប្រុសរបស់ខ្លួនបានចូលទៅប្រលងភាសាអង់គ្លេស ព្រោះតែមកយឺត ២ នាទី។/រូបភាពរបស់គាត់ត្រូវបានគេថតហើយវាក្លាយជាប្រធានបទមួយដ៏ក្ដៅគគុកពេញបណ្ដាញសង្គមរបស់ចិន។ ខាងសាលាតម្រូវអោយសិស្សចូលមកដល់បន្ទប់ប្រលងនៅម៉ោង ២ និង ៤៥ នាទីដោយការប្រលងនឹងចាប់ផ្ដើមនាម៉ោង ៣ រសៀលហើយប្រសិនបើមកយឹតគឺមិនអោយចូលក្នុងនោះទេ។ វីដេអូពត៌មានខាងក្រោមនេះគឺបេក្ខជនបានប្រាប់ថាម៉ូតូរបស់ខ្លួនបានខូចតាមផ្លូវហើយគេបានមកដល់សាលានៅម៉ោង ២ និង ៤៧ នាទីហើយត្រូវគេដេញចេញមិនអោយចូលប្រលងព្រោះមកយឺត ២ នាទី។ មានបុគ្គលិកយាមទ្វារម្នាក់បានអានបទបញ្ជាអោយគេស្ដាប់ហើយប្រាប់ថាគេបើកទ្វារអោយមិនបាននោះទេ។ពេលនោះម្ដាយគេចាប់ផ្ដើមមានការមិនសប្បាយចិត្តជាខ្លាំងហើយបានចាប់ផ្ដើមលុតជង្គង់ដើម្បីអង្វរដល់អ្នកយាមទ្វារសុំអោយបើកទ្វារអោយកូនប្រុសខ្លួនបានចូលទៅប្រលង ហើយថែមទាំងនិយាយថាប្រសិនបើគេមិនបានប្រលងទេវាអាចមានផលមិនល្អដល់ជីវិតកូនរបស់គាត់ទៀតផងតែចៃដន្យអីមើលទៅបុគ្គលិកយាមទ្វារទាំងនោះដូចជាមិនមានប្រតិកម្មទាល់តែសោះ។ដោយសារកំហឹងយុវជនរូបនោះបានទាត់ទ្វាររបងនោះព្យាយាមផ្លោះរបងចូលទៅតែត្រូវបានគេចាប់ចេញមកវិញ។ ខាងសាលាបានប្រាប់មកវិញដែរថាពួកគេសោកស្ដាយចំពោះបញ្ហានេះតែគេមិនអាចធ្វើអ្វីបាននោះទេព្រោះខាងក្រសួងបានចែងច្បាប់មកថាមិនអោយមានការយឺតយ៉ាវនោះទេក្នុងការប្រលងសូម្បីតែប៉ុន្មានវិនាទី។

ដោយ៖ នីតាប្រភពពី៖​ Chinabuzz