ទស្សនិកជនច្បាស់ជាបានស្គាល់នាងហើយ  Zhao Wei  គឺជាតារាសំដែងមួយរូប ដែលបានលេចមុខល្បី ពេលដែលនាងសំដែងរឿង ព្រះនាងយេយេ តួរឈ្មោះ ត្រចៀកកាំ ។ បើយោងតាមគេហទំព័ររបស់ចិន QQ បានចុះផ្សាយថា Zhao Wei ជាតារាដែលជាប់ឈ្មោះជាសេដ្ឋីនីមានទ្រព្យសម្បត្តិច្រើន ជាពិសេសផ្ទះវីឡា ហើយទ្រព្យសម្បត្តិរបស់នាង ភាគច្រើនបានមកតែពីការសំដែងតែប៉ុណ្ណោះ ។

/នៅសៀងហៃ Zhao Wei មានផ្ទះវីឡា ៧ ខ្នង ដែលនាងចំណាយប្រាក់អស់ ៣០ លានយ័ន ។នៅប៉េកាំង នាងបានទិញផ្ទះវីឡាបាន ២ ខ្នងទៀត ដែលមានតំលៃមិនតិចជាង ៥០ លានយ័ននោះទេ ។ នៅមិនទាន់អស់ទេ ដោយនៅសាំងហ្គាព័រ នាងបានទិញ វីឡាមួយនៅជិតឆ្នេរខ្សាច់ដែលមានតំលៃប្រហែល ៣០ លានយ័ន ។

/

/

/បន្តដល់សៀងហៃ នៅខែមករា ២០១២ នាងបានទិញផ្ទះវីឡា ២ ទៀតនៅភាគខាងលិច ហុងកុង ដែលមានតំលៃប្រហែល ៥០ លានដុល្លារហុងកុង ។ មិនទាន់អស់ចិត្ត នាងនិងស្វាមីរបស់នាង បានទិញដីមួយកន្លែង សាងសង់រោងចក្រផលិតស្រា នៅបារាំង ដែលមានតំលៃប្រហែល៤ លានអឺរ៉ូ ។ បើនិយាយពីឡានវិញ នាងមានឡានប្រណិតៗ លំដាប់ខ្ពស់ទាំងអស់ ៧ គ្រឿង៕

/

/

/

ដោយ ៖ លីលីប្រភព ៖ k14