ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន បានកោរសក់ កាន់ទុក្ខព្រះបរមសព សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។
សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជា ទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ក្រុមនិស្សិតខ្មែរនៅប្រទេសចិន កោរសក់ កាន់ទុក្ខព្រះបរមសព សម្តេចឪ
ខណៈនេះដែរ តាមការផ្សព្វផ្សាយរបស់ Facebook នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ បង្ហាញថាក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន បានកោរសក់ កាន់ទុក្ខព្រះបរមសព សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ។ ក្រុមនិស្សិតទាំងនោះ បានដង្ហែព្រះឆាយាលក្ខណ៍សម្តេចឪ សម្តេចតា សម្តេចតាទូត សម្តេចតាលួត ក្នុងទឹកមុខស្រងូតស្រងាត់ក្រៃលែង។
ដោយ ៖ សូរីយ៉ាប្រភព ៖ CEN