នៅក្នុងប៉ុន្មានសតវត្សចុងក្រោយនេះ បើនិយាយពីការតុបតែងមានការវិវត្តន៏យ៉ាងខ្លាំងមិនថា សណ្ឋាគារ ផ្ទះសម្បែង រមណីយដ្ខាន​ ភោជនីយដ្ឋាន ឬក៏កន្លែងកំសាន្តនោះទេអ្នកតុបតែងធ្វើយ៉ាងណា អោយមានលក្ខណៈប្លែក​ និងទាក់ទាញ។ តួយ៉ាងខាងក្រោមនេះគឺជាភោជនីយដ្ឋានដែលមានការតុបតែងប្លែកជាងគេនៅលើលោក។ សូមប្រិយមិត្តអ្នកអានតាមដានទស្សនាទាំងអស់គ្នា៖ នេះគឺជាភោជនីយដ្ឋានមួយដែលមានទីតាំងនៅទីក្រុងតៃប៉ិ ។ ភោជនីយដ្ឋាននេះ ត្រូវបានធ្វើការតុបតែងឡើង ដូចទៅនឹងមន្ទីរពេទ្យមួយអញ្ជឹង។ បើនិយាយពីឯកសណ្ឋានបុគ្គលិកវិញ អ្នករត់តុស្រីពាក់ខោអាវដូចគិលានុបដ្ឋាយិកាអញ្ជឺងដែរ រីឯភេសជ្ជៈវិញត្រូវបានបំរើជូនភ្ញៀវដោយដាក់នៅក្នុងកែវពិសោធន៏ជាដើម។ គំនិតនេះត្រូវបាននឹកឃើញ ក៏ដូចជាបានការតុបតែងតាមម្ជាស់ហាងខណៈពេលដែលគាត់់ត្រូវបានសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ //            បើនិយាយពីភេសជ្ជៈវិញ ត្រូវបំរើជូនភ្ញៀវដោយដាក់នៅក្នុងកែវពិសោធន៏/         ចំពោះរូបភាពនេះ វិញភេសជ្ជៈក៏ត្រូវបានបំរើជូនដោយដាក់នៅក្នុងម្ចុលសឺរាំង

ទន្ទឹមនិងភោជនីយដ្ឋានប្លែកខាងលើនេះ កីមានភោជនីយដ្ឋានមួយទៀតដែលមានការតុបតែងគួរអោយទាក់ទាញ និងប្លែកផងដែរ។ ភោជនីយដ្ឋានខាងក្រោមនេះ មានឈ្មោះថា ភោជនីយដ្ឋាន ពន្ធនាគារ ដែលម្ចាស់របស់វាជាតារាទូរទស្សន៏តៃវ៉ាន់ និងមានឈ្មោះថា​ Jacky Wu ។ ភោជនីយដ្ឋាននេះ ត្រូវបានតុបតែងឡើងសំរាប់បំរើជូនភ្ញៀវអ្នកញ៉ាំអាហារពេលល្ងាច ដោយនិងអាចមានអារម្មណ៏លោកអ្នកកំពុងញ៉ាំអាហារនៅក្នុងពន្ធនាគារអញ្ជឹងដែរ។//                      រូបភាពទាំងស្រុងនៅក្នុងភោជនីយដ្ឋាន ពន្ធនាគារ

ដោយ ៖ ចាន់ណាប្រភព ៖ chinive