ក្រុមចម្រៀងដ៏ល្បីល្បាញរបស់ជប៉ុន Arashi  កំពុងត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លា បន្ទាប់ពីសារព័ត៌មាននានា បានរកឃើញសកម្មភាពមិនល្អរបស់សមាជិកចំនួនពីររូប គឺ Ohno Satoshi និង Jun Matsumoto ដោយក្នុងនោះ ម្នាក់បានធ្វើឱ្យបែកធ្លាយរូបថតក្ដៅសាច់របស់ខ្លួន ដែលក្រុមហ៊ុនត្រូវចេញប្រាក់ទិញរូបថតនោះមកវិញ ចំណែកម្នាក់ទៀត បែរជាយកភាពល្បីល្បាញរបស់ខ្លួន ទៅបោកស្នេហ៍អ្នកគាំទ្រ។
សារព័ត៌មាន ជប៉ុន កាលពីពេលថ្មីៗនេះ បានចេញផ្សាយថា Jun Matsumoto តែងលួចទៅកាន់ក្លឹបរាត្រី និងជួលបន្ទប់ពិសេសដើម្បីលេងសប្បាយ ដោយឱ្យមិត្តភក្ដិរបស់ខ្លួនទៅហៅស្រីស្អាតមួយចំនួនមកកាន់បន្ទប់ រួចក្រោយមកទើបបង្ហាញមុខមាត់ និងធ្វើការជ្រើសរើស  ដូចជា  ស្ដេចជ្រើសស្រីមហេសីជំនាន់រាជវង្ស ឆេង របស់ចិន។​
មានពេលខ្លួន បន្ទាប់ពីសប្បាយអស់ចិត្ត Jun Matsumoto ក៏បាននាំស្រីស្នេហ៍  មកកាន់ទីលំនៅរបស់ខ្លួនទៀតផង។ចំណែកសមាជិកម្នាក់ទៀត របស់ក្រុមចម្រៀង Arashi គឺតារាចម្រៀង Ohno Satoshi ​ក៏ត្រូវបានគេបើកកកាយរឿងអតីត ដែលមិនចាញ់ Jun Matsumoto ​ប៉ុន្មាននោះដែរ។ តារារូបនេះធ្លាប់ត្រូវបានគេលួចថតរូបក្ដៅសាច់ នៅពេលកំពុងឡើងគ្រែជាមួយស្រីស្នេហ៍ ហើយត្រូវពឹងក្រុមហ៊ុនដើម្បីឱ្យជួយទិញរូបថតនោះមកវិញ ក្នុងតម្លៃរាប់លាន យេន ទើបបានរួចទុក្ខ។
width=385width=387Jun Matsumotowidth=388width=390width=392Ohno Satoshi
ដោយ ៖ សីហាប្រភព ៖ k14