ម្ចាស់ជើងឯក Premier League បានដាក់សំណើទិញ Ronaldo ជាមួយចំនួនទឹកប្រាក់ 200 លានអឺរ៉ូពី Real កាលពីវិស្សមកាលមុន តែត្រូវបានបដិសេធ។ ប៉ុន្តែ Man City មិនបានអស់សង្ឃឹមហើយនឹងធ្វើការដាក់សំណើថ្មីដល់ Real ក្នុងការយកហត្ថលេខារបស់ Ronaldo នៅពេលការទិញលក់កីឡាករបើកទ្វារ នៅខែ1/2013។
តាម AS, ជាមួយនឹងទឹកប្រាក់ទិញកីឡាករដ៏ច្រើនសម្បើម Man City ថែមទាំងដាក់សំណើដល់សាមីខ្លួន Ronaldo នូវប្រាក់បៀវត្ស 20លានអឺរ៉ូ/ឆ្នាំ ស្មើនឹងចំនួនប្រាក់បៀវត្សខ្ពស់បំផុតលើពិភពលោកនៃកីឡាករបាល់ទាត់ ដែលតារាបាល់ទាត់សញ្ជាតិ Cameroon, Samuel Eto'o កំពុងទទួលនៅក្លឹបរុស្ស៊ី Anzhi។

Ronaldo ត្រូវបាន Man City ស្នើសុំហត្ថលេខា ជាមួយប្រាក់បៀវត្ស 20លានអឺរ៉ូ
បច្ចុប្បន្ន Ronaldo កំពុងឈរលំដាប់លេខរៀងទី10 កីឡាករបាល់ទាត់ដែលមានប្រាក់បៀវត្សខ្ពស់បំផុតលើលោក។ លទ្ធផលនេះ Ronaldo ស្ថិតនៅក្រោមកីឡារបាល់ទាត់ដទៃផ្សេងទៀតដល់ទៅ 9 រូបដែលក្នុងនោះមានទាំងកីឡាករមិនសូវល្បីឈ្មោះសញ្ជាតិអាហ្សង់ទីន ដែលកំពុងលេងនៅចិនគឺកីឡាករ Dario Conca។
Real Madrid ប៉ះប្រកួតជា Man City នៅ Champions League រដូវកាលនេះ ក្នុងការប្រកួត Play-On នៅពហុកីឡាដ្ឋាន Bernabeu ថ្ងៃទី18/9 និង Play-Off នៅ Etihad ថ្ងៃទី21/11៕
ដោយ៖ សិលាប្រភព៖ VE