ការជួបគ្នាលើកដំបូងប្រាកដជាមានសំពាធខ្លាំងសំរាប់មិត្តៗនារីហើយ ប៉ុន្តែកុំព្រោះតែដូច្នេះធ្វើឲអ្នកបាត់បង់នូវភាពជឿជាក់លើខ្លួនឯង ហើយធ្វើឲមានកំហុសកើតឡើងគួរឲសោកស្តាយនោះ។ អ្នកអាចមានការស្មុគស្មាញ មិនសូវនឹងនរ ប៉ុន្តែដាច់ខាតកុំបណ្តាលឲខ្លួនធ្លាក់ចូលក្នុងកត្តាដែលហាមឃាត់ខាងក្រោមនេះ។

ឆ្លើយនូវចំលើយខ្លីៗ កំបុតៗ

ទោះបីជាអ្នកកំពុងមានការក្រែងរអាល អៀនខ្មាស់រឺខួរក្បាលគិតអ្វីមិនសូវចេញ អ្នកគួរតែខំស្វែងរកចំលើយណាដែលស្តាប់ទៅពិរោះស្តាប់ និងអាចទទួលយកបានបន្តិច។ បើសិនជាអ្នកចេះតែឆ្លើយចាស រឺ អត់ទេ នោះដៃគូនឹងអស់អារម្មណ៏ ហើយក៏គ្មានអ្វីសំរាប់សួរអ្នកបន្តទៀតដែរ។

width=450

ប្រែក្លាយខ្លួនអ្នកទៅជាអ្នកដែលត្រូវគេសំភាសន៏

មិត្តៗនារីមួយចំនួនតែងមានទំលាប់ប្រែក្លាយខ្លួនឯងទៅជាអ្នកត្រូវបានគេសំភាសន៏ពេលមានការណាត់ជួប។ ចំនុចនេះមានន័យថា ក្នុងខួរក្បាលរបស់អ្នកនឹងគ្មានអ្វីសំរាប់សួរគេវិញទេ គឺចាំតែគេសួរនិងឆ្លើយសំនួរតែប៉ុណ្ណោះ។ អ្នកចេះតែឆ្លើយដូចជាសត្វសេក ប៉ុន្តែមិនបានយកចិត្តទុកដាក់ថាមនុស្សដែលកំពុងអង្គុយមុខអ្នកមានស្តាប់អ្នកនិយាយរឺក៏អត់ទេ ហើយក្រោយមកក៏ឈប់និយាយនិងរង់ចាំឃ្លាសំនួរថ្មីទៀត។ កម្រមានបុរសណាមានអារម្មណ៏ចង់ណាត់ជួបនឹងមនុស្សស្រីដូច្នេះណាស់។ ចូរធ្វើឲការសន្ទនាគ្នាប្រព្រឹត្តដោយបើកចំហរ ហើយអ្នកទាំងពីរគួរតែចេះសួរគ្នាទៅវិញទៅមក។ 

ចេះតែចុចទូរស័ព្ទលេង

ក៏មានមិត្តៗនារីមួយចំនួនព្រោះតែភាពខ្មាស់អៀន មិននឹងនរ មិនដឹងនឹងធ្វើអីក៏ចេះតែយកទូរស័ព្ទមកចុចលេងបន្តបន្ទាប់។ ប្រហែលជាអ្នកមិនបានគិតអ្វីឡើយ ប៉ុន្តែរឿងនេះច្បាស់ជាមិនសក្តិសមនឹងក្រមសីលធម៌ទេ ដៃគូរបស់អ្នកនឹងគិតថាការសន្ទនានេះសោះកក្រោះ និងគួរឲធុញទ្រាន់ ទើបបានជាអ្នករកមធ្យោបាយគេចចេញដោយយកទូរស័ព្ទមកចុចលេងយ៉ាងនេះ។

ធ្វើអោយបាត់បង់ភាពពិតរបស់ខ្លួន

គ្រប់រឿងទាំងអស់អ្នកគួរតែនិយាយឲត្រូវនឹងស្ថានភាពជាក់ស្តែងដែលអ្នកកំពុងមាន ចូររស់នៅជាមួយអ្វីដែលនៅជាប់ជាមួយអ្នក អ្វីដែលអ្នកកំពុងមាន។ បើសិនឃ្លាសំនួរដែលគេបានសួរអ្នកហើយអ្នកមិនដឹងពីចំលើយ អ្នកគួរតែឆ្លើយនូវការពិតថាអ្នកមិនដឹង សូមកុំខ្លាចត្រូវគេវាយតំលៃថាកំរិតចេះដឹងអ្នកមានកំរិតទាប រឺបណ្តារចំណង់ចំនូលចិត្តរបស់អ្នកគឺមិនចាំបាច់តំរូវឲដូចដៃគូទាំងអស់នោះឡើយ។

បកស្បែកដៃគូ

អ្នកបានចូលCheck មើលក្នុងAccount បណ្តាញសង្គមរបស់ដៃគូដែលណាត់ជួបអ្នក វាជារឿងសប្បាយរឺ ជារឿងដែលអ្នកត្រូវធ្វើជាចាំបាច់មុនពេលជួបមុខ? រឺចង់បង្ហាញឲដៃគូរបស់អ្នកដឹងថា អ្នកបានដឹងរឿងគេអស់ហើយ ដូច្នេះកុំនិយាយកុហក់អ្នក? បើទោះជាអ្នកបានធ្វើដូច្នេះព្រោះតែការចង់ដឹងរឺយ៉ាងណាក៏ដោយ អ្នកគួរតែលាក់ទុកក្នុងចិត្ត ចូរកុំបញ្ចេញឲគេដឹងឡើយ។ បុរសៗមិនចូលចិត្តមនុស្សស្រីណាដែលចូលចិត្តចង់ដឹងចង់លឺរឿងជីវិតរស់នៅផ្ទាល់ខ្លួនរបស់អ្នកដ៏ទៃដោយហួសហេតុពេកឡើយ។ បើសិនជាអ្នករក្សាភាពស្ងៀមស្ងាត់ ហើយតាមដានសកម្មភាពរបស់គេវិញ តើវាមិនមែនជារឿងដែលល្អទេរឺ?

ដោយ៖ nanoប្រភព៖ zing