រថយន្តម៉ាក Dacia Sandero គឺត្រូវបានចាត់ទុកថាជា រថយន្តថោកបំផុតនៅអង់គ្លេស ដែលនឹងចាប់ផ្តើមលក់នៅដើមឆ្នាំ ២០១៣ ខែមករានេះហើយ ហើយវានឹងដាក់លក់ក្នុង តម្លៃ £5,995 (ប្រហែល $9600)។
រថយន្តនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា អូតូប្រាំង ABS (anti-lock ABS brakes) ក្នុង ករណីបន្ទាន់ ប្រព័ន្ធបញ្ជាអេឡិចត្រូនិច ប្រព័ន្ធពោងខ្យល់ការពារសុវត្ថិភាពទាំងអ្នកអង្គុយ មុខ និងក្រោយ និង ISOFIX។ រថយន្តនេះអាចចាក់វិទ្យុ ចាក់CD រន្ធដោត USB និង AUX input ហើយនិងអាចប្រើបច្ចេកវិទ្យា Bluetooth បានទៀតផង។
ចំពោះម៉ាស៊ីនវិញគឺមានកំលាំងខ្លាំង ដែលរថយន្តនេះអាចចរបានក្នុងល្បឿន ៩៨mph ។ នៅក្នុងខណៈពេល ១២ វិនាទីដំបូងវាអាចធ្វើចរាចរណ៍បានល្បឿន ៦០mph ទៅហើយ។ គួរបញ្ជាក់ថា ជាមួយនឹងរូបរាងស្រស់សង្ហា គួបផ្សំជាមួយតម្លៃទាប រថយន្តនេះនឹងទទួលបានការពេញនិយមជាមិនខាន៕




ដោយ៖ តុលា
ប្រភព៖ dailymail