ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃសត្វ តោសមុទ្រ (Sea lion) ដែលរស់នៅក្នុងទឹកហើយបានវាយតបត ទៅលើសត្វឥន្ទ្រី ដែលជាស្ដេចបក្សី ដែលបានមកឆាបចំណី ចេញពីមាត់ខ្លួននោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលជាខ្លាំង។

រូបភាពនេះ ត្រូវបានផ្ដិតដោយលោក Bradley Oliver មានវ័យ ៤១ឆ្នាំ ជាបុគ្គលិកធនាគាររស់នៅក្នុងទីក្រុង San Francisco រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ លោក Oliver បាននិយាយថា រូបភាពនេះ ត្រូវបានលោកថតពីតំបន់ Juneau, អាឡាស្កា ខណៈដែលលោក និងក្រុមគ្រួសារ មានថ្ងៃឈប់សម្រាកមួយ ហើយទៅលេងនៅទីនោះ។


ភរិយារបស់គាត់ ដែលបានឃើញរូបភាពនេះ និងបានមើលយ៉ាងយកចិត្ដទុកដាក់ បាននិយាយថា ដំបូងឡើយសត្វតោសមុទ្រ បានដេញប្រលែងលេងជាមួយត្រី មុននិងវា ចាប់ធ្វើជាចំណីអាហារ តែកំពុងតែដេញចុះ ឡើង ស្រាប់តែមានសត្វឥន្រ្ទីដ៏ធំមួយ បានមកឆាបចំណីនោះទៅបាត់។ សត្វសមុទ្រ បានខំប្រឹងតាមចាប់សត្វឥន្រ្ទីវិញដែរ តែគ្នានប្រយោជន៍ទេសត្វឥន្រ្ទី វាឆ្លាតណាស់៕
ដោយ៖ រដ្ឋាប្រភព៖ dailymail