នគរបាលចិនបានចាប់ខ្លួនប្ដីប្រពន្ធវ័យក្មេងមួយគូ បន្ទាប់ពីពួកគេបានកប់ស្ដ្រីវ័យចំណាស់ម្នាក់ទាំងរស់ ដោយគិតថាគាត់បានស្លាប់ទៅហើយ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលពួកខ្លួនបានបង្កឡើង។

width=500

រថយន្ដរបស់ជនល្មើសត្រូវបានទុកចោលនៅកន្លែងកើតហេតុ

China Daily បានរាយការណ៍ថា កាលពីមួយខែមុននេះ ប្ដីប្រពន្ធនេះបានផឹកស៊ីនៅហាងការ៉ាអូខេមួយកន្លែង និងបានបើករថយន្ដត្រឡប់ទៅផ្ទះនៅវេលារំលងអាធ្រាត្រ។ ដោយស្រវឹងស្រា ពួកគេក៏បានជ្រុលចង្កូតទៅបុកស្ដ្រីអាយុ ៦៨ឆ្នាំម្នាក់នៅខេត្ដ Zhejiang។

នគរបាលមួយរូបបានអោយដឹងថា ៖ សាក្សីម្នាក់ថ្លែងថា គាត់បានឮសម្លេងយំ និងបានឃើញស្ដ្រីម្នាក់កំពុងដេកដួលនៅក្បែររថយន្ដ។ ប្ដីប្រពន្ធនោះបានអូសស្ដ្រីរងគ្រោះឡើងរថយន្ដ ដោយបាននិយាយថា នឹងនាំទៅកាន់មន្ទីរពេទ្យ។

ប៉ុន្ដែ ដោយភ័យខ្លាចថានឹងត្រូវចាប់ខ្លួន ព្រោះតែការបើកបរក្នុងស្ថានភាពស្រវឹង​ និងបានបង្កគ្រោះថ្នាក់ ហើយដោយគិតថាបានស្លាប់ហើយនោះ ពួកគេក៏បានកប់ស្ដ្រីរងគ្រោះនៅតំបន់ដីមួយនៅក្បែរផ្លូវ។ ក្រោយមក នគរបាលបានរកឃើញថា ស្ដ្រីរងគ្រោះនៅមានជីវិត និងត្រូវបានគេកប់ទាំងរស់។ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យលើសាកសព នគរបាលបានអះអាងថា ស្ដ្រីរងគ្រោះបានបាត់បង់ជីវិតដោយសារតែស្ទះដង្ហើម។

នៅលើទំព័រសង្គម Weibo អ្នកលេងអ៊ីនធើរណែតបានបង្ហាញនូវការក្ដៅក្រហាយចិត្តចំពោះសង្គមក្នុងសម័យទំនើបនៅប្រទេសចិន។ អ្នកលេងអ៊ីនធើរណែតម្នាក់សរសេរថា ៖ ប្រការនេះបានបង្ហាញថា សង្គមរបស់យើងកំពុងប្រឈមនឹងបញ្ហាធំ។

ការផ្ទុះឡើង និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច រួមនឹងគំលាតនៃអ្នកមាន និងអ្នកក្រ កាន់តែធ្វើអោយតម្លៃសង្គមត្រូវថយចុះ ហើយនេះគឺជាប្រធានបទសំខាន់កំពុងត្រូវបានគេយកចិត្តទុកដាក់។

គួររំឭកថា កាលពីឆ្នាំទៅ សាធារណជនចិន មានការខឹងសម្បារយ៉ាងខ្លាំងចំពោះករណីក្មេងស្រីYue Yue (អាយុ ២ឆ្នាំ) ត្រូវបានមនុស្សជាច្រើនមិនយកភ្នែកមើល បន្ទាប់ពីនាងត្រូវបានរថយន្ដដឹកទំនិញចំនួន ២គ្រឿងកិនពីលើ នៅឯក្រុង Foshan នៃខេត្ត Guangdong

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing