ថ្មីៗនេះ កម្ពុជាយើង ទើបតែទទួលបាន កិត្តិយស ថ្មីមួយទៀត ដោយសារដែនដី អង្គរដ៏ស្រស់ស្អាត មួយគ្មានពីរ លើលោក ។ គេហទំព័រ TripAdvisor ដែលជាវេបសាយ មួយដែល ប្រមូលផ្តុំទៅដោយ អ្នកទេសចរណ៍ និងអ្នកជំនាញ ខាងទីកន្លែង កំសាន្តជុំវិញ ពិភពលោក បានធ្វើការ ស្រង់ស្ថិតិមួយ​អំពី តំបន់ណា ដែលមានភាព ទាក់ទាញនិង ល្បីជាងគេបង្អស់ ។

នៅក្នុងចំណោម តបន់ទាំង ១០ នោះកម្ពុជាយើង គឺជាប្រទេសតែ មួយគត់ ដែលជាប់ឈ្មោះ បាន ២ កន្លែង ។ ប្រាសាទបាយ័ន ដែលមានទីតាំងនៅ ខេត្ត សៀមរាប ទទួលបាន ចំណាត់ថ្នាក់លេខ ៥ ចំណែក ប្រាសាទ អង្គរវត្ត ដែលមានទីតាំងនៅ ខេត្ត សៀមរាប ដូចគ្នា ឈ្នះបានលេខ ២ ។ ចំណាត់ ថ្នាក់ទាំងនេះ គឺសុទ្ធសឹងតែ ត្រូវបានអ្នកទេសចរណ៍ ទូទាំងពិភពលោក ជ្រើសរើស ចេញពីតំបន់ ទេសចរណ៍ ទូទាំងពិភពលោក ដែលសរុបទៅ ១២០០ កន្លែង ដែលចំណាត់ថ្នាក់ លេខ ១ បាន ទៅលើ Machu Picchu នៅឯប្រទេស ប៉េរូ ។ ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ ទាំង ១០ នៃតំបន់ ដែលទាក់ទាញ បំផុតនៅក្នុង ពិភពលោកដែល រៀបចំដោយ Trip Advisor ៖

1.Machu Picchu, Machu Picchu, Peru

#1
2.Angkor Wat, Siem Reap, Cambodia
#2
3.Taj Mahal, Agra, India
#3
4.Petra World Heritage Site, Wadi Musa, Jordan
#4
5.Bayon Temple, Siem Reap, Cambodia
#5
6.Great Cathedral and Mosque, Cordoba, Spain
#6
7.Church of Our Savior on Spilled Blood, St. Petersburg, Russia
#7
8.St. Peter’s Basilica, Vatican City, Italy
/
9.Ancient City Walls, Dubrovnik, Croatia

 

#9
10.Main Market Square (Rynek Glowny), Krakow, Poland

#10

 

ប្រែសម្រួល ៖ លីលីប្រភព ៖ TripAdvisor