ការបង្ហូរឈាមដ៏សាហាវមួយបានកើតឡើងនៅក្នុងសភាអ៊ុយក្រែន កាលពីយប់កន្លងទៅ នៅពេលសមាជិកសភាបានប្រើប្រាស់អំពើហឹង្សាក្នុងការអនុមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រើភាសារុស្ស៊ី។

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់ភាសារុស្ស៊ី នៅក្នុងតុលាការ មន្ទីរពេទ្យ និងការិយាល័យនៅក្នុងបណ្ដាតំបន់និយាយភាសារុស្ស៊ី របស់ប្រទេសអ៊ុយក្រែន ត្រូវបានលើកឡើងដើម្បីពិភាក្សាគ្នាកាលពីម្សិលមិញ រវាងក្រុមប្រឆាំងស្និទ្ធនឹងប្រទេសលោកខាងលិច និងក្រុមកាន់អំណាចដែលស្និទ្ធជាមួយរុស្ស៊ី។ ក្រុមរបស់ប្រធានាធិបតិ Viktor Yanukovych ត្រូវបានគេគាំទ្រច្រើនពីសំណាក់ប្រជាជននៅភាគខាងកើត ជាកន្លែងដែលភាសារុស្ស៊ីត្រូវបានប្រើប្រាស់ច្រើន។

Nghị

សមាជិកសភាបក្សប្រឆាំង ត្រូវរងរបួសក្នុងការប្រើប្រាស់អំពើហឹង្សាក្នុងសភា

យ៉ាងហោចណាស់មានសមាជិកសភាមកពីបក្សប្រឆាំងម្នាក់ គឺលោក Mykola Petruk ត្រូវរងរបួសដោយសារត្រូវសមាជិកសភាផ្សេងទៀត វាយចំក្បាល ប៉ុន្ដែ ក្រោយមកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមនោះ បក្សប្រឆាំងបានទាមទារអោយមានការស៊ើបអង្កេត នេះបើតាមសេចក្ដីរាយការរបស់ទីភ្នាក់ងារសារព័ត៌មាន AP ។

ប្រទេសអ៊ុយក្រែនមានការរើសអើងយ៉ាងខ្លាំងរវាងក្រុមនៅភាគខាងត្បូង និងខាងកើត ដែលមានការស្និទ្ធស្នាលជាមួយរុស្ស៊ី ជាមួយនឹងក្រុមមួយនៅខាងលិចដែលមានបំណងចង់អោយប្រទេសនេះមានទំនាក់ទំនងល្អជាមួយ NATO និងបណ្ដាប្រទេសនៅអ៊ឺរ៉ុប និងអាមេរិក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE