ស្ទើរតែមិនគួរអោយជឿ៖ កាលពីប៉ុន្មានម៉ោងមុននេះបើយើងងាកក្រឡេកទៅមើលគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ វិញ បានចេញផ្សាយអត្ថបទមួយអោយដឹងថា បុរសជាមន្រ្តីពន្លត់អគ្គីភ័យម្នាក់ ត្រូវបានរកអោយឃើញថា បានសំកាំងខ្លួន នៅលើអាកាស កំពស់ប៉ុន្មានម៉ែត្រតែប៉ុណ្ណោះពីផ្ទៃដី  ខណៈកម្លាំងខ្បល់បក់គួចខ្លាំង  បានធ្វើអោយសង្កសី ដែលគាត់អង្គុយពីលើនោះ ប៉ើងហោះមួយរំពេច។

ជាសំណាងល្អ    បើតាមការអោយដឹង   ពីគេហទំព័រសារព័ត៌មាន  Liveleak  អោយដឹងថាបុរសជាមន្រ្តីពន្លត់អគ្គីភ័យម្នាក់នោះ   ពិតជាមិនបានទទួលរងរបួសធ្ងន់ធ្ងរអ្វីនោះទេ ។ គួរបញ្ជាក់ផងដែរថា ករណីខាងលើ    បានកើតឡើងនៅក្នុងក្រុង  Rijeka​  ប្រទេស Croatianខណៈប្រទេសនេះ ក៏កំពុងតែប្រឈមនឹង ការបោកបក់នៃកម្លាំងខ្បល់ដ៏ខ្លាំងជាងគេបំផុតបើចាប់គិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ