Yamaha ទើបតែបំពេញបន្ថែមនូវពណ៌ថ្មីសំរាប់ sportbike បីគ្រឿងដែលចែកជាបីប្រភេទ ធំមធ្យម និងតូច គឺ YZF-R1, YZF-R6 និង YZF-R125។ Version ថ្មីនេះមានឈ្មោះថា Race-Bluដែលមានពណ៌ខៀវលាយប្រផេះ។ ទន្ទឹមនឹងនោះ កាំកង់ពណ៌ខ្មៅពីមុនត្រូវបានលាបពណ៌ខៀវមើលទៅលេចធ្លោ និងប្លែកភ្នែក។ ក្រៅពីការផ្លាស់ប្តូរពណ៌ ម៉ូតូទាំងបីនេះ មិនមានការផ្លាស់ប្តូរកំលាំងម៉ាស៊ីនអ្វីទេ។ R1 នៅតែប្រើកំលាំងម៉ាស៊ីន 998cc, R6 នៅតែប្រើម៉ាស៊ីន 599cc និងចុងក្រោយគេគឺ R125 ប្រើម៉ាស៊ីន 124cc ៕

/

YZF-R1

/

YZF-R6

/

YZF-R125

ដោយ៖ សិលាប្រភព៖ TTE