ទស្សនិកជន ពិតជាអានចំណងជើងត្រូវហើយ! ច្បាស់ណាស់ថា EMINEM តារាចំរៀង RAPកំពូលល្បីស្បែកស ដែលបានចេញអាល់ប៊ុម ចុងក្រោយបំផុតកាលពីឆ្នាំ ២០១០ នោះថ្មីៗនេះបានត្រឡប់មក RAP ជូនទស្សនិកជន ជាថ្មីទៀតហើយ ។
EMINEM បានបញ្ចេញបទថ្មីមួយ ដែលមានចំណងជើងថា Survival ដែលត្រូវបានក្រុមហ៊ុនហ្គេម Activision យកមកធ្វើជាចំរៀងផ្ទាល់ ដើម្បីផ្សាយពាណិជ្ជកម្មហ្គេម Call Of Duty ថ្មីរបស់ពួកគេ ។ Survival ត្រូវបានចូលរួមច្រៀងដោយ Liz Rodriguez និងផលិតដោយលោកគ្រូរបស់ EMINEM គឺ Dr.Dre ។ បទនេះច្រៀងអោយអ្នក តស៊ូ ពុះពារទៅមុខទៀត បើទោះបីជាមានឧបសគ្គ យ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Recovery កាលពីឆ្នាំ ២០១០ នោះទទួលបានចំណាត់ថ្នាក់បំបែកកំណត់ត្រា និងទទួលបានពានរង្វាន់ជាច្រើន ។ យើងនៅមិនទាន់ដឹង អំពីថ្ងៃចេញលក់អាល់ប៊ុមថ្មីនេះនៅឡើយ ៕
ដោយ ៖ លីលីប្រភព ៖ eonline