អាមេរិក៖ តាមការបង្ហាញពីពត៌មាន New York Post បានអោយដឹងថា ពេលថ្មីៗនេះ មានបុរសមា្នក់ទៀតហើយ ដែលបានសម្រេចគោលបំណង ក្នុងការផ្លាស់ប្ដូរផ្លូវភេទរបស់ខ្លួន។លោក William Mckee ជាបុរសមានវ័យ ៣៨ ឆ្នាំ។ គាត់គឺជាវិស្វករផ្នែក Software ម្នាក់ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក។ គាត់បាននិយាយថា គាត់ចាប់ផ្ដើមធ្វើការលេបថ្នាំ ប្ដូរភេទតាំងពីឆ្នាំ ២០០៨ ម្ល៉េះ។
លោក William Mckee រូបភាពមុនប្ដូរ និងក្រោយប្ដូរភេទលោក William Mckee បានអោយដឹងថា ពេលដែលគាត់មានវ័យ ៣៣-៣៤ ឆ្នាំអារម្មណ៍គាត់ហាក់បីដូចមានការផ្លាស់ប្ដូរ ពោលគឺគាត់ចង់ក្លាយទៅជាមនុស្សស្រីណាស់។ គាត់បានបន្ដថា តើការធ្វើជាមនុស្សស្រីវាលំបាកប៉ុណ្ណា? កិច្ចការផ្ទះ និងមើលថែរក្សាកូនតូចៗ វាមានការលំបាកដែរឬទេ? ពេលគាត់យល់ឃើញបែបនេះហើយ មកដល់ឆ្នាំ ២០០៨ ទើបគាត់បានសម្រេចចិត្ត ប្រើថ្នាំលេបដើម្បីប្ដូរអវយវៈរបស់គាត់។
លោក William បាននិយាយថា បន្ទាប់ពីគាត់លេបថ្នាំបាន ប្រាំបួនខែ ខ្លួនប្រាណរបស់គាត់ហាក់បីដូចជាមានការប្រែប្រួលយ៉ាងច្រើន ពោលគឹមានការប្រែប្រួលត្រង់ ច្រមុះ មាត់ ចង្កានិងផ្ទៃមុខផងដែរ។
លោក William បានបន្ដថា ខ្ងុំសប្បាយចិត្តខ្លាំងណាស់ ហើយពេលនេះខ្ងុំមិនមែន William Mckeeទៀតទេ ខ្ងុំគឺ Mandi Mckee។ ពោលគឹ Mandi ដ៏ស្រស់ស្អាត ហើយបានរៀបការជាមួយបុរសដ៏សង្ហារម្នាក់ទៀងផង៕
ដោយ៖ មករាប្រភព៖ huffingtonpost