ប្លែកៗ៖ នាង Corinne Federer មានវ័យ ៤៣ឆ្នាំ ព្រមទាំងម្ដាយ មានការងឿងឆ្ងល់យ៉ាងខ្លាំងនៅពេលដែលកាមេរ៉ារបស់ខ្លួន បានផ្ដិតជាប់រូបភាពមួយ ដែលមានលក្ខណៈស្រដៀងទៅនឹងកប៉ាល់ ដែលបានបណ្ដែតខ្លួន នៅលើវេហារ។

width=453

រូបភាពដែលមិនគួរអោយជឿនេះ ត្រូវបាននាងផ្ដិតជាប់ក្នុងកាមេរ៉ារបស់ខ្លួន ខណៈដែលខ្លួនបានទៅទស្សនា នៅប្រាសាទ Muiderslot ជិតកំពង់ផែរដ្ឋ Amsterdamប្រទេសហូឡង់។នាងបានបញ្ចាក់ថា នៅពេលដែលនាង  បានថតរូបភាពជាមួយម្ដាយ គឺស្ថានភាពនៅទីនេះ មានសភាពស្ងាត់​  គឺមិនមានសម្លេងយន្ដហោះអីនេះទេ  តើហេតុអ្វី បានជាមានរូបភាពនេះលេចឡើង?

width=452

អតីតភ្នាក់ងារវិភាគរូបភាព និងវីដេអូរបស់ FBI គឺលោក Ben Hansen ដែលជាអ្នកធ្លាប់វិភាគរូបភាព និងវីដេអូរាប់ពាន់ បាននិយាយថាយ៉ាងខ្លីថា វាមិនមានអាថ៌កំបាំងអ្វីនោះទេ គឺវាគ្រាន់តែជាស្រមោល  របស់ដុំពពកខ្មៅប៉ុណ្ណោះ។  ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើននាក់ នៅតែជឿថា វាមិនហាក់ដូចជាដុំពពកសោះ តែនោះ ជាបាតុភូតចម្លែក នៅលើប្រាសាទទៅវិញ៕

ដោយ៖ រដ្ឋាប្រភព៖ dailymail