ទស្សនិកជនធ្លាប់ដឹងរួចមកហើយថា Justin Bieber បានហោះហើរទៅកាន់ប្រទេសកូរ៉េ ខាងត្បូង ដើម្បីធ្វើការប្រគុំតន្រ្តីរបស់ខ្លួន ជាលើកដំបូង ។ Justin Bieber ជួបជុំជាមួយនិង តារាល្បីជាច្រើនរបស់កូរ៉េ ហើយក៏បានលេងពេញក្លឹបកូរ៉េផងដែរ ។ ថ្មីៗនេះបានលេចលឺដំណឹងមកថាJustin Bieber បានវាយបុរសម្នាក់ នៅក្នុងក្លឹបកំសាន្តហើយក៏រត់បាត់ ។

1012-dj-michael-woods-bieber-facebookតាមប្រភពព័ត៌មានបានអោយដឹងថា បុរសដែលត្រូវ Justin Bieber វាយនោះហើយរត់នោះ គឺជាអ្នកចាត់ការរបស់ DJ ដ៏ល្បីមួយរូបឈ្មោះ Michael Woods ។ មូលហេតុដែលនាំអោយ JustinBieber វាយទៅលើអ្នកចាត់ការនោះ គឺព្រោះតែឈ្លោះគ្នាជាមួយ DJ Michael Woods រឿងចាក់បទចំរៀងដោយ Justin Bieber ចង់អោយចាក់បទចង្វាក់ Hip Hop ។ Michael Woods បានប្រាប់ទស្សនិកជនតាម Twitter ថាពេលនោះគាត់ប្រាប់អោយ Justin Bieber ចេញពីកន្លែងចាក់ភ្លេងរបស់គាត់ ហើយអោយពាក់អាវផង ក្រោយមកក៏បានដឹងថា Justin វាយអ្នកចាត់ការរបស់គាត់ហើយក៏រត់បាត់ ។

Justinខាង Justin Bieber មិនទាន់បកស្រាយបំភ្លឺអំពីរឿងនេះឡើយ តែអ្នកចាត់ការទូទៅរបស់ក្លឹបរាត្រីនៅកូរ៉េនោះលោក Ben Baller បាននិយាយថា គ្មានការប៉ះទង្គិចដល់ មានអំពើហិង្សាឡើយ បើទោះបីជាពួកគេទាំង ២ ឈ្លោះគ្នាក៏ដោយ ៕

 

ប្រែសម្រួល ៖ លីលីប្រភព ៖ TMZ