ប្លែកៗ ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេសបានបញ្ជាក់អោយដឹងថា​ មានគូស្នេហ៍ ដែលជាទើបតែបានរៀបការថ្មីថ្មោង បានសំរេចចិត្តបោះបង់ចោលដំណើរកំសាន្តក្រេបទឹកឃ្មុំ  ក៏ព្រោះតែ  ដើម្បីយកប្រាក់  ទៅធ្វើការវះកាត់ឆ្កែជាទីស្រឡាញ់របស់ខ្លួន។

width=481                  គូស្វាមីភរិយា ដែលមានឈ្មោះ Clare នឹង Ceri Morgan នឹង Teeto                                           ឆ្កែជាទីស្រឡាញ់របស់ពួកគេ

គួរបញ្ជាក់ផងដែរថា   គូស្វាមីភរិយាថ្មីថ្មោងមួយគូរនេះ  មានឈ្មោះថា Clare នឹង Ceri Morgan ប្រុងនឹងរៀបចំចេញទៅក្រេបទឹកឃ្មុំ នៅឯរដ្ឋ Las Vegas តែអ្វីៗត្រូវបានពន្យាពេល ស្របពេលដែលពួកគេបានគិតថា  ត្រូវតែគិតគូរដល់ឆ្កែជាទីស្រឡាញ់មួយក្បាលនេះ  ដែលមានឈ្មោះថា Teeto ។

លើសពីនេះទៅទៀត  បើយោងទៅតាមសម្តីស្រ្តីជាភរិយា  ដែលមានឈ្មោះថា  Clare វ័យ ២៦ឆ្នាំ បានបញ្ជាក់អោយដឹងថា ពួកយើងហ៊ានចំណាយប្រាក់ ដើម្បីធានាអោយបានថា Teeto អាចនឹងនៅរស់រានមានជីវិត ហើយបើនិយាយពីដំណើរក្រេបទឹកឃ្មុំវិញ  ចាំពេលក្រោយក៏វាមិនយឺតពេលនោះទេ  ស្របពេល  Teeto កំបុតជើងស្តាំរួចមកហើយ  ក៏ព្រោះតែជម្ងឺមហារីក បានធ្វើការវាយប្រហារ៕