ចម្លែកៗ ៖ ជាមួយនឹងការខិតជិតមកដល់នៃកម្មវិធីបុណ្យ Halloween ដែលជាវប្បធម៌របស់បណ្តាប្រទេសលោកខាងលិចនោះ លោក James Creighton វ័យ ២៥ មកពីក្រុង Hertford-shire ប្រទេសអង់គ្លេស   ពិតជាបានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំ ង ដល់បណ្តាមហាជនដែលរស់នៅក្នុងក្រុងមួយនេះ  ជាពិសេសក្មេងតូចៗ ពោលគឺ ការតុបតែងផ្ទះរបស់ខ្លួន អោយដូចទៅនឹងផ្ទះខ្មោច ដោយនៅក្នុងនោះ      មានការបំពាក់ឡើងឆ្អឹងខ្មោច សាកសពដែលពោរពេញទៅដោយការប្រឡាក់ឈាម  ខោអាវចាស់ៗ  និងការហ៊ុនព័ន្ធនៃសំបុកពីងពាងជាដើម។

ជាមួយនឹងការតុបតែងដ៏គួរអោយខ្លាចមួយនេះ​បានធ្វើអោយក្មេងៗគ្រប់រូបមានភាពភ័យខ្លាច រហូតដល់ថ្នាក់យំ និងមិនហ៊ានសម្បីតែដើរកាត់ដែលកត្តានេះហើយជាចលករជំរុញអោយមានការតវ៉ា   ក៏ដូចជាប្តឹងដល់អាជ្ញាធរមានសមត្តកិច្ច   អោយជួយដោះស្រាយនូវបញ្ហាមួយនេះ។

width=421

ជាលទ្ធផល  លោក  Creighton  បានទទួលព័ត៌មានដែលជាការព្រមានពីសំណាក់ក្រុមមន្ត្រីប៉ូលីសស្តីពីបញ្ហាមួយនេះ   ពោលគឺ  ត្រូវធ្វើការតុបតែងជាថ្មី ដោយមិនសូវបង្ហាញនូវភាពភ័យខ្លាច  ក៏ដូចជារន្ធត់យ៉ាងដូច្នេះ  ជាជាងការបញ្ចប់ស្នាដៃគំនិតច្នៃប្រឌិតមួយនេះ។

យ៉ាងណាមិញ  បើយោងតាមសម្តីលោក  Creighton ​ អះអាងអោយដឹងថា  លោកនឹងមិនបញ្ឈប់គំនិតនៃការតុបតែងនោះទេ   ព្រោះថាគាត់តែងតែធ្វើវាឡើងជារៀងរាល់ឆ្នាំ គោលបំណងដើម្បីធ្វើអោយមានភាពប្លែក នាឱកាសមកដល់នៃកម្មវិធីបុណ្យ Hallow-een ក៏ដូចជាគោលបំណងមួយផ្សេងទៀតនោះគឺ  ការរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់វិទ្យាស្ថានស្រាវជ្រាវ     មហារីករបស់ចក្រភពអង់គ្លេស ខណៈពេលដែលលោកយាយរបស់គាត់ បានស្លាប់ដោយសារជម្ងឺប្រភេទនេះ កាលពីឆ្នាំ ២០០៩ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ