រថយន្តស៊េរីថ្មីម៉ាក Bentley Continental GT Speed គឺជារថយន្តដែលមានល្បឿនលឿន បំផុតក្នុងចំណោមរថយន្តដែលក្រុមហ៊ុន Bentley ធ្លាប់បានផលិតកន្លងមក ជាមួយនឹង ល្បឿនកំរិតកំពូល ២០៥mph។
ស៊េរី ២០១៣ នេះត្រូវបានបំពាក់ម៉ាស៊ីនថ្មី Bosch ME17 engine ជាមួយនឹងកំលាំងរង្វិល ជុំពី ២០០០ ទៅ ៥០០០ rpm ដែលធ្វើឲ្យមានល្បើនកាន់តែលឿនផងដែរ។ ចំណែកឯការរចនាតួវិញមានភាពស្រស់ស្អាត និងកង់ដែលមានទំហំ ២១ អ៊ីង និងយ៉ាន់ភ្លើរលោង។កៅអីអង្គុយខាងក្នុងត្រូវបានធ្វើឡើងពីស្បែកសត្វដែលពិតជាមានផាសុខភាព។
រថយន្ត Bentley Continental GT Speed ២០១៣ នេះត្រូវដាក់លក់នៅខែវិច្ឆិកាខាងមុខនេះ រីឯតំលៃវិញនឹងត្រូវដាក់លក់ចំនួន ២១៧ ៧២៥ ដុល្លាសហរដ្ឋ។
ក្រុមហ៊ុន Bentley បានផលិតរថយន្តប្រភេទ Bentley Speed នេះតាំងពីឆ្នាំ ១៩២៣។ ជាមួយនឹងល្បឿនដ៏លឿនរបស់វា លោកអ្នកប្រហែលជាពិបាកក្នុងការស្វែងរកផ្លូវត្រង់ ដែលសក្តិសមនឹងវាណាស់៕




ដោយ៖ រិនដូ
ប្រភព៖ autoweek