ភ្នំពេញៈ ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា អេនជី កន្លងមកធ្លាប់បានលាក់យ៉ាងអាថ៌កំបាំង ពីជីវិតឯកជនរបស់នាង ខណៈគេមិនសូវឃើញ នាងបង្ហាញវត្តមាន នៅលើទំព័រសារព័ត៌មានឡើយ។ តែដោយឡែក នៅពេលថ្មីៗនេះនាង ទើបតែរំលេចរូបថត បែបស្និទ្ធស្នាល ជាមួយបុរសកំពូលស្នេហ៍ នៅលើគេហទំព័រ Instagram ។
ស្រីស្អាតរាងស្តើងតូចច្រឡឹង សម្បុរសសំឡេងតូច កញ្ញា អេនជី ជាតារាមួយដួង រះលើវិថីសិល្បៈជាច្រើនឆ្នាំមកហើយ តែនាងមិនសូវមាន ភាពលេចធ្លោរឿងស្នេហាប៉ុន្មានទេ ព្រោះតែតារាស្រីមួយដួងនេះ ហាក់មានភាពអាថ៌កំបាំង មិនចង់ បង្ហើប ឬនិយាយពីរឿងផ្ទាល់ខ្លួន ដោយចំហរទេ។ សូម្បីតែរឿងស្នេហា ក៏នាងហាក់លាក់លៀម និយាយយ៉ាងខ្លីថា មិនមានហើយក៏មិនទាន់ចង់គិត។
តែជុំវិញរឿងរ៉ាវស្នេហា ដែលស្រីស្អាតរាងខ្ពស់ស្រឡះរូបនេះ ច្រើនតែនិយាយពេញៗមាត់ថា គ្មាន បែរជាពេលនេះបានបែកធ្លាយជា សាធារណៈ ក្រោយពីនាងបានបង្ហោះរូបថត បង្ហាញពីភាពសិ្នទ្ធស្នាល ជាមួយបុរសមាឌធំ វ័យស្របាលនាងម្នាក់ នៅលើ Instagram ។ រូបថតនោះគេសង្កេតឃើញ មានភាពផ្អែមល្ហែមឱបគ្នាថតរូបយ៉ាង មានសេចក្តីសុខ ។ មិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់បណ្តើរគ្នាទៅ ចូលរួមកម្មវិធីជប់លៀងកម្មវិធី ក្រៅរង្វង់សិល្បៈជាច្រើនទៀតផង ។
គេហទំព័រ LookingTODAY បានព្យាយាមទាក់ទងទៅសាកសួរ ដើម្បីឲ្យតារាស្រីរូបនេះ បកស្រាយ ក៏ដូចជាប្រាប់ពី ដំណើរដើមចម នៃកំណើតស្នេហារបស់នាង តែមិនទាន់អាចទាក់ទងបាននៅឡើយ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ៕




ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?- Tablet ថ្មីរបស់ Samsung អាចប្រើបាន ប្រព័ន្ធប្រតិបត្តិការ ពីរ ក្នុងឧបករណ៍តែមួយ- រូបភាពកាសែត ដ៏ស្អាត របស់ Galaxy Note 3 mini - Samsung នឹងបង្ហាញ Galaxy S5 នៅខែ មករា ឆ្នាំ ២០១៤- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល