ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព  នៃដើមផ្កា ដែលមានពណ៌ស និងខ្មៅតិចៗ ដែលត្រូវបានគេបង្កើតពីបំណែកឆ្អឹងសត្វតូចៗនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងកើតសសើរពីភាពប៉ិនប្រសពយ៉ាងខ្លំាង ចំពោះអ្នកដែលបានកែច្នៃដើមផ្កានេះ។

ដើមផ្កាដែលមានលក្ខណៈល្អ និងកម្រអ្នកណាធ្វើបាននេះ ត្រូវបានបង្កើតឡើងដោយលោកHideki Tokushige មានវ័យ ៣៨ឆ្នាំ ជាជនជាតិជប៉ុន។ លោក Hideki បាននិយាយថា ដើមផ្កានេះ គឺធ្វើឡើងអំពីឆ្អឹងសត្វកណ្ដុរ និងឆ្អឹងសត្វឆ្មា។លោកបានបន្ថែមថា ឆ្អឹងសត្វទាំងអស់នេះ គឺលោកមិនបាន ស្វែងរក ឬទៅចាប់សត្វខ្លួនឯងនោះទេ គឺលោកបានទៅទិញពីហាងចិញ្ចឹមសត្វសម្រាប់លក់ (Pet shop)។

លោក  Hideki បានបញ្ចាក់ថា  ការកែច្នៃផ្កា អំពីឆ្អឹងសត្វតូចៗបែបនេះ  គឺមិនមានភាពងាយស្រួលនោះទេ យើងត្រូវតែមានភាពអត់ធ្មត់ តស៊ូក្នុងការធ្វើវា។ អ្វីដែលពិសេសនោះ គឺលោកHideki អាចព្យាយាមយកឆ្អឹងសត្វតូចៗទាំងនោះ បត់អោយចេញជាដើមផ្កាគ្រប់ប្រភេទ ដូចរាងជាផ្កាឈូកជាដើម។ ចូរមើលដើមផ្កា ទាំងអស់គ្នា៕

width=453

width=453

width=453

width=453

width=454

 

ដោយ៖ នារីប្រភព៖ research