នាព្រឹកនេះម៉ោង ៨ ព្រឹកនៅកូរ៉េ តារាចំរៀងដ៏ល្បីជើងចាស់ ដែលគេហៅថាជាស្តេចរាំរបស់កូរ៉េនោះ បានបញ្ចប់កាតព្វកិច្ចជាទាហានហើយ ។Rain បានបញ្ចប់កាតព្វកិច្ចជាទាហានរួចរាល់ហើយ បន្ទាប់ពីចូលបំរើការកងទ័ព អស់រយៈពេល២១ ខែ ។ អ្នកកាសែតជាង ១០០ នាក់និង អ្នកគាំទ្ររបស់ Rain ប្រមាណ ៨០០ នាក់បានប្រមូលផ្តុំគ្នា នៅមុខបន្ទាយទាហានដែល Rain បានចូលបំរើការ ដើម្បីរង់ចាំ ការវិលត្រឡប់ចូលមកក្នុងពិភព KPOP វិញសារជាថ្មី ។
Rain បានថ្លែងអំណរគុណទៅកាន់ អ្នកគាំទ្ររបស់ខ្លួនទាំងអស់ដែលបានមកអបអរសាទរ រូបគាត់ដល់កន្លែងតែម្តង។ Rain ក៏បានសន្យាថា នឹងត្រឡប់ចូលពិភព KPOP ក្នុងពេលឆាប់ៗនេះ ហើយចឹងសូមទស្សនិកជន រង់ចាំតាមដានទាំងអស់គ្នា ៕

ដោយ ៖ លីលីប្រភព ៖ k14