កាលពីប៉ុន្មានថ្ងៃមុននេះ គេហទំព័របរទេសបានចុះផ្សាយថា Katy​ និងមិត្តប្រុសរបស់នាង បានចំណាយពេលនៅជាមួយគ្នា និងចូលក្លឹបមើលរបាំស្រាត រហូតទល់ភ្លឺ។

width=450

ប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ VMAs 2012 ដែលត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុន Katy និងមិត្តប្រុសរបស់នាង គឺលោក John Mayer មិនបានត្រឡប់មកផ្ទះនោះទេ បើទោះជាមិនទាន់ដល់យប់ជ្រៅក៏ដោយ។

width=455

អ្នកទាំងពីរបាននាំគ្នាចូលលេងក្នុងក្លឹបរបាំស្រាតមួយកន្លែង នៅ Las Vegas មានឈ្មោះថា Spearmint Rhino។ តាមប្រភពដដែលបានបង្ហើបអោយដឹងថា Katy​ និងមិត្តប្រុស ចំណាយពេលសប្បាយជាមួយគ្នា រហូតដល់ម៉ោង ៥ព្រឹកនៃថ្ងៃបន្ទាប់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14