ក្រុមហ៊ុន Honda ទើបតែធ្វើការបង្ហាញម៉ូតូប្រភេទ 400 cc ចំនួនបីស៊េរី សំរាប់ទីផ្សារប្រទេសជប៉ុនជាមួយរូបរាង មិនសូវជាខុសគ្នាប៉ុន្មានទេ បើប្រៀបជាមួយបីស៊េរី 500cc ដែលបានបង្ហាញណែនាំកាលពីចុងឆ្នាំមុន។ ពួកយើងនៅតែទទួលបាន ម៉ូតូបីស៊េរី ជាមួយការចូលចិត្តបីប្រភេទផ្សេងគ្នា រួមមាន CBR400R ប្រភេទ Sports សំរាប់អ្នកចូលចិត្ត Style បែបកីឡា, CBR400F ប្រភេទ Naked សំរាប់អ្នកដែលចូលចិត្ត បែបមាំទាំ និងសេរីភាព និង CBR400X ប្រភេទ Adventure សំរាប់អ្នកដែលចូលចិត្តធ្វើដំណើរឆ្ងាយ។ ម៉ូតូទាំងបីស៊េរីនេះ មានតំលៃចន្លោះពី 6626 - 7666 USD ទៅតាមស៊េរីពណ៌ និងមាន ABS រឺក៏អត់។
Honda បានឲ្យដឹងថា ម៉ូតូទាំងបីស៊េរីនេះស៊ីសាំង 39,7 km/លីត្រ ជាមួយនឹងលក្ខខណ្ឌរត់ស្មើក្នុងល្បឿន 60km/h។
តំលៃនៃម៉ូតូទាំងបី៖
- Version CBR400R: តំលៃចន្លោះពី 6.840 - 7.666 USD។ មានបីពណ៌: ខ្មៅ, ក្រហម និងពណ៌លាយគ្នា ស ក្រហម ខៀវ (HRC)
- Version CBR400F: តំលៃចន្លោះពី 6.626 - 7.130 USD។ មានពីរពណ៌: ស និងខ្មៅ
- Version CBR400X: តំលៃចន្លោះពី 6.937 - 7.441 USD។ មានបីពណ៌: ក្រហម, ស និងខ្មៅ
CBR400R





CBR400F





CBR400X





ដោយ៖ សិលាប្រភព៖ TTE