បើតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថារាល់តារាដែលធ្លាប់មានក្រុមតន្រ្តីហើយបានចាកចេញពីក្រុមតន្រី្តមកធ្វើជាតារាទោលច្រើនតែស្លាប់មុនអតីតមិត្តរួមក្រុមរបស់ខ្លួន។ឧទាហរណ៍ដូចជានាង Amy Winehouse គឺមានឱកាសក្នុងការស្លាប់ច្រើនជាងអតីតមិត្តរួមក្រុមRolling Stones របស់នាងកាលពីមុន ហើយករណីនេះគឺមិនគិតថាគេជាពួកមកពីអ៊ឺរ៉ុប ឬអាមេរិកខាងជើងនោះទេ។ បើតាមការសិក្សាបានឱ្យដឹងថាមិត្តរួមក្រុមទាំងនោះគឺមានសារសំខាន់ណាស់ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាហាមខាត់កុំឱ្យប្រើប្រាស់គ្រឿងញៀន និងសុរាជាដើម។ការសិក្សាទាំងនេះត្រូវបានគេសិក្សាយ៉ាងច្បាស់លើតារាល្បីជាច្រើនដែលមានប្រវត្តិចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះដែលមានដូចជា Elvis Presley, Regina Spektor, The Arctic Monkeys ក៏ដូចជា Snow Patrol ជាដើម។ ក្នុងនោះតារាទាំងនោះត្រូវបានគេដឹងថាគ្រប់គ្នាក្រោយពេលដែលបានចាកចេញពីក្រុមមកធ្វើជាតារសម្ដែងទោលគឺរងគ្រោះព្រោះថ្នាំញៀន សុរា និងបញ្ហាផ្លូវចិត្តជាចំបង៕

ដោយ៖ ផានិតប្រភពពី៖ Howithappened