ប្លែកៗ ៖ បើតាមប្រភពសារព័ត៌មានបរទេសដែលបានចេញផ្សាយនូវរឿងចម្លែកមួយបានអោយដឹងថា Shanyna Isom ជានារីដែលមានវ័យ 28 ឆ្នាំ មានជម្ងឺអាថ៍កំបាំងមួយ ស្របពេលដែល រោមដុះនៅលើខ្លួនប្រាណរបស់នាង បែរជារឹងទៅវិញ ដែលវាដូចទៅនឹងការដុះក្រចកដៃ ក្រចកជើងទៅវិញ។

គួរបញ្ជាក់ផងដែរថា ជម្ងឺចម្លែកនេះបានកើតឡើងនៅលើខ្លួននាង ចាប់តាំងពី 3 ឆ្នាំមុនមកម្ល៉េះ ដែលបានធ្វើអោយនាងមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ស្របពេលដែលនាងពិបាកក្នុងការដើរចេញទៅខាងក្រៅ ក៏ដូចជាស្វែងរកការងារធ្វើផងដែរ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា នាងគឺជានារីតែម្នាក់គត់ នៅលើលោក ដែលបានមានជម្ងឺចម្លែកនៅជាប់នឹងខ្លួន ។

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរ ពោលគឺ គាត់បាននិយាយថា រោមដែលដុះចេញមកមានសភាពដូចបេះបិទទៅនឹង ក្រចកដៃ ក្រចកជើង ហើយក៏មានការវិវត្តន៍លឿនមែនទែន ស្របពេលដែលវាលូតលាស់ដល់ទៅ 12 ដង បើធៀបទៅនឹងបុគ្គលផ្សេងទៀត គួររំឮកផងដែរថា ទោះបីជានាងទទួលបានរោគវិនិច្ឆ័យពីសំណាក់លោកវេជ្ជបណ្ឌិតក៏ដោយ ក៏ស្ថានភាពជម្ងឺចម្លែកមួយនេះ កំពុងស្ថិតនៅក្នុងការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ leakarea