មុននេះ យើងធ្លាប់បានដឹង បានឮរួចមកហើយ នូវព័ត៌មានចចាមអារាមស្តីពីGalaxy S 4 ActiveVersion ថ្មីមួយដែលមានភាពរឹងមាំខ្ពស់ និងមានសមត្ថភាពការពារជម្រាបទឹក និងការហុយចូលធូលី របស់ Galaxy S 4។
ថ្ងៃនេះ គំរូនៃម៉ូដែលនេះ ត្រូវបានលេចចេញជាបន្តទៀត នៅលើគេហទំព័រលទ្ធផល benchmarkរបស់ឧបករណ៍ GFXBench។ ក្នុងនោះ Galaxy S 4 Active នឹងមានឈ្មោះកូដ SGH-i537, ប្រើប្រ-ព័ន្ធប្រតិបត្តិការ Android 4.2.2 និងបំពាក់អេក្រង់កំរិតពន្លឺ 1920 x 1080។ នៅផ្នែកកូដ build បានឲ្យឃើញថា SGH-i537 នឹងត្រូវបានចែកចាយដោយ ប្រព័ន្ធទូរស័ព្ទចល័ត AT&T (អាមេរិច)។

យើងបានដឹងបន្ថែមថា Galaxy S 4 Active ប្រើប្រាស់ chip dual core MSM8960 ស្ថិតក្នុងស៊េរី Snapdragon S4 Play ហើយវាខ្សោយជាង SoC Snapdragon 600 quad core និង Samsung Exynos 5 Octa 8 core របស់ Galaxy S 4។ តាមប្រភពនៅមិនទាន់ច្បាស់ថា SGH-i537 នឹងបង្ហាញខ្លួនជាផ្លូវការនៅពេលណានោះទេ៕

ដោយ៖ សិលាប្រភព៖ TTE