Scot Susie Wolff  សញ្ជាតិ  ស្កត់លេន  បានក្លាយជានារីទីមួយដែលប្រណាំងរថយន្ត Formula 1 នៅអង់គ្លេស តាំងពី Maria បានពិការភ្នែកនៅពេលគ្រោះថ្នាក់ ពេលសាក ល្បងប្រណាំងកាលពីខែ កក្កដា។

Wolff ដែលមានវ័យ ២៩ឆ្នាំ បានចូលរួមប្រណាំង ឲ្យ Williams ឆ្នាំ ២០១១ នៅថ្ងៃពុធ ឯ Silverstone ហើយបានចុះកុងត្រាជាមួយក្រុមហ៊ុន De Villota។

width=434

Wolff បាននិយាយថា “ខ្ញុំបានពាក់មួកប្រណាំងដែលតំណាងឲ្យ Maria។ ខ្ញុំមានកិត្តិយស ណាស់    ហើយខ្ញុំនឹងប្រណាំងដើម្បីរូបខ្ញុំ    និងរូបនាងផងដែរ។   នេះគឺជាការចាប់ផ្តើមប្រណាំងដំបូងរបស់ខ្ញុំ ចូរអ្នកទស្សនាទាំងឡាយរងចាំមើលនូវសមត្ថភាពរបស់ខ្ញុំចុះ។”

នាងបានបន្តថា  “ការសាក់ល្បងបើករថយន្តលើកទីមួយ  បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប ជាមួយនឹងល្បឿនដ៏លឿន ខ្ញុំមានអារម្មណ៍ថាមួករបស់ខ្ញុំសឹងតែប៉ើងទៅហើយ។   ជាចុងក្រោយខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំ ដែលតែងតែជួយគាំទ្រ លើកទឹកចិត្តដល់រូបខ្ញុំ”។

ការសាកល្បងប្រណាំងរបស់ Wolff មានត្រឹមតែចំងាយ ១០០គីឡូម៉ែតប៉ុណ្ណោះ៕

ដោយ៖ រិនដូ

ប្រភព៖ bbc