Taylor Swift ជាតារាចំរៀងស្រីវ័យក្មេង ស្រស់ស្អាត ដែលមានទេពកោសល្យ ទាំងការនិពន្ធនិងច្រៀង ដែលនាងទើបតែបញ្ចេញលក់ អាល់ប៊ុម RED ហើយទទួលបានការគាំទ្រ យ៉ាងខ្លាំង ។

Taylor:ថ្មីៗនេះ Taylor Swift ទើបតែទទួលបានស្នាដៃមួយទៀតគឺ នាងបានបំបែកឯកទគ្គកម្ម របស់រៀមច្បងដល់ទៅ ៣ រូបដែលមានដូចជា Madona, Britney Spear និង Justin Timberlake ។Madona, Britney និង Justin Timberlake មានកំណត់ត្រាមួយគឺ ការលក់សំបុត្រ Concert អស់១៥ ម៉ឺនសន្លឹក ៨ ដងជាប់គ្នានៅ Las Vegas ដែលមិនទាន់មានអ្នកណាបំបែកបានឡើយ ។តែពេលនេះ សិស្សប្អូន Taylor Swift បានបំបែកវាបានហើយ គឺលក់សំបុត្រដាច់អស់ ១៥ ម៉ឺនសន្លឹក ១១ ដងជាប់គ្នា ដូចនេះមានន័យថា ១ លាន ៦៥ ម៉ឺននាក់ មកចូលរួមទស្សនា Concertរបស់នាង ។

Taylorអបអរសាទរដល់នាង ដែលទទួលបានស្នាដៃមួយនេះ ហើយវាក៏អាចបង្ហាញបានថា នាងពិតជាមានអ្នកគាំទ្រច្រើន លើសលប់មែន ៕

 

ដោយ ៖ លីលីប្រភប ៖ mirror