ព័ត៌មានអន្តរជាតិ    ៖  បើតាមការអោយដឹងពីមន្រ្តីសង្គ្រោះបន្ទាន់ អោយដឹងថា យ៉ាងហោច ណាស់ បុរសពីរនាក់ដែលត្រូវជាអ្នកបើកឧទ្ធម្ភាគចក្រនោះបានស្លាប់បាត់បង់ជីវិត ក្រោយពី ជួបនឹងឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ  កាលពីចុងសប្តាហ៍កន្លងទៅនេះ  នៅឯតំបន់ទីប្រជុំជននាសង្កាត់ Gangnam ប្រទេសកូរ៉េខាងត្បូង ។

បន្ថែមពីលើនេះ ទីភ្នាក់ងារគ្រប់គ្រង និងសង្គ្រោះបន្ទាន់ថ្នាក់ជាតិ បានអះអាងបន្ថែមអោយ ដឹងថា  ឧទ្ធម្ភាគចក្រឯកជនមួយនេះ  បានបើកធ្លាក់កាលពីថ្ងៃសុក្រ  ចុងសប្តាហ៍កន្លងទៅ ពោលគឺ បើកទៅបុកសំណង់អាគារខ្ពស់ជាច្រើនដែលនៅជិតនឹងសំណង់អាគារមានកំពស់ ខ្ពស់ជាង ៣០ ជាន់មួយកន្លែង មុននឹងធ្លាក់ចុះមកដី   ។   លើសពីនេះ ប្រភពសារព័ត៌មាន ដដែលបន្ថែ​មអោយដឹងថាមូលហេតុដែលនាំអោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏កម្រមួយ នេះ ទំនងជាមកពីការចុះអ័ព្ទខ្លាំង តែទោះជាយ៉ាងណា  វាគ្រាន់តែជាការអះអាង ជំហានដំ បូងតែប៉ុណ្ណោះ ពោលគឺ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

width=442

យ៉ាងណាមិញ បុរសជាអ្នកបើកបរម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុគ្គលិកបម្រើ ការ ជាអ្នកបើកឧទ្ធម្ភាគចក្រ អោយក្រុមហ៊ុន LG Electronics ។ ផ្ទុយទៅវិញបើតាមសេចក្តី រាយការណ៍អោយដឹងថា     ឧទ្ធម្ភាគចក្រមួយនេះ  បានហោះចូលមកសង្កាត់មួយនេះ  ក្នុង គោលបំណងមកយក នាយកប្រតិបត្តិក្រុមហ៊ុន  LG ហោះធ្វើដំណើរទស្សនកិច្ចធុរកិច្ចទៅ ក្រុង Jeonju នាភាគខាងត្បូងប្រទេស តែជាអកុសលបានជួបនឹងឧបទ្ទេវហេតុ ដ៏កម្រធ្លាក់ ចុះនៅកណ្តាលក្រុងនេះតែម្តង។ មិនមានរបាយការណ៍ថាមានក្រុមមនុស្សជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់មួយនេះ ទទួលរងរបួស ឬក៏ស្លាប់នោះទេ៕

ប្រែសម្រួល ៖ កុសល ប្រភព ៖ aljazeera