កាលពីពេលកន្លង ប្រជាជននៅក្រុង​ Melbourne មានឱកាសគយគន់ មហាវិថីសៀវភៅដែលត្រូវបានគេរៀបដាក់នៅកណ្ដាលក្រុង។ សិល្បករ Luzinterruptus ជនជាតិអេស្បាញបានទទួលសិទ្ធិក្នុងការបង្កើតស្នាដៃនេះ។
/
ក្រុមការងារត្រូវចំណាយពេល ១ខែ ដើម្បីសម្រេចស្នាដៃនេះ ដោយពួកគេត្រូវទប់ទល់នឹងបញ្ហាអាកាសធាតុ។ ចុងក្រោយ វិថីមួយកំណាត់របស់ក្រុង Flinders បានក្លាយជា មហាវិថីសៀវភៅ ដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តសៀវភៅ និងភ្ញៀវទេសចរណ៍។
/
សៀវភៅ ១០,០០០ក្បាល ត្រូវបានប័ណ្ណាល័យសាធារណនានាប្រមូលយកមកចូលរួមបង្កើតស្នាដៃនេះ ព្រោះពួកគេយល់ថា វាបានហួសសម័យទៅហើយ។