Wu Yuanchun ជាឃាតករក្នុងករណីឃាតកម្មដ៏កាចសាហាវមួយនៅ Suwon ដែលបានបណ្ដាលអោយមេនគរបាលរបស់កូរ៉េខាងត្បូង លោក Cho Huyn-oh ត្រូវចុះចេញពីតំណែង នោះ កំពុងត្រូវជាប់ចោទពីបទសម្លាប់មនុស្សជាច្រើននាក់។

នគរបាលបានសង្ស័យថា ឈ្មោះ Wu Yuanchun(អាយុ ៤២ឆ្នាំ ជាកម្មករមកពីប្រទេសចិន)បានរៀបគម្រោងធ្វើឃាតស្ដ្រីអាយុ ២៨ឆ្នាំម្នាក់នៅក្រុង Suwon (ខេត្រ Gyeonggi ភាគខាងត្បូងក្រុង Seoul) កាលពីថ្ងៃទី ១ មេសា ច្រើនជាងបញ្ហាផ្លូវចិត្តដែលជនជាប់សង្ស័យនេះបានសារភាព។

Wu Yuanchun បានសារភាពថា ខ្លួនបានសម្លាប់ស្ដ្រីរងគ្រោះនោះ បន្ទាប់ពីបានប៉ះនាង និងមានការប្រកែកគ្នាកើតឡើង។ ប៉ុន្ដែកាមេរ៉ាដែលត្រូវបានដាក់នៅក្បែរនោះបានបង្ហាញថា ជននេះបានច្រានស្ដ្រីរងគ្រោះដោយចេតនា។ ជននេះបានពួននៅក្រោយទូទូរស័ព្ទនៅមុខផ្ទះរួចដើរទៅកាន់ស្ដ្រីរងគ្រោះ និងបានច្រាននាងអោយដួល។

/Wu Yuanchun ជនជាប់ចោទក្នុងអំពើឃាតកម្មដ៏សាហាវមួយ

ក្រោយមក ជនជាប់ចោទបានអូសនាងចូលទៅក្នុងផ្ទះរបស់ខ្លួន នៅម៉ោងប្រហែល ១០ និង៥០នាទីយប់។ ជននេះបានចាប់អោយនាងដោះសំលៀកបំពាក់ នាងធ្វើពើជាធ្វើតាម។ នៅពេលជននោះបានចូលក្នុងបន្ទប់ទឹក ស្ដ្រីនេះក៏បានកឹបសោ និងបានហៅទូរស័ព្ទទៅនគរបាល ប៉ុន្ដែជននោះបានបើកទ្វារចូលបាន ស្ដ្រីរងគ្រោះក៏បានធ្វើអោយធ្លាក់ទូរស័ព្ទដែលកំពុងបើក នគរបាលក៏បានឮសម្លេងនៅក្នុងបន្ទប់នោះ។ 

អ្នកនាំពាក្យនគរបាលបាននិយាយថា ៖ សកម្មភាពក្នុងបន្ទប់នៅតែត្រូវបានថតជាប់ បើទោះជាស្ដ្រីរងគ្រោះធ្វើជ្រុះទូរស័ព្ទ។ នេះគឺជាការខិតខំចុងក្រោយបំផុតរបស់នាង ដើម្បីអោយនគរបាលដឹងថា នាងបានស្ថិតក្នុងភាពអស់សង្ឃឹម។

តាមសំដីរបស់ជនជាប់ចោទថ្លែងថា ខ្លួនបានសម្លាប់ស្ដ្រីនោះនៅម៉ោងប្រហែលម៉ោង ៥ទាបភ្លឺ ថ្ងៃទី ២ មេសា ក្រោយពីការព្យាយាមរំលោភមិនបានសម្រេចជាច្រើនលើក។ ជននេះ បានវាយទៅលើក្បាលស្ដ្រីនោះ និងបានច្របាច់.ក រហូតដល់ស្លាប់។ ក្រោយមក ក៏បានអូសសាកសពចូលទៅក្នុងបន្ទប់ទឹកដើម្បីកាប់ជាកង់ៗ រួចចេញទៅក្រៅទិញថង់ដាក់សំរាម។

មជ្ឈមណ្ឌលកោសលវិច្ច័យកូរ៉េខាងត្បូងបានរកឃើញថង់ដាក់សំរាមចំនួន ១៤ ដែលមានដាក់អាវយវៈរបស់សាកសពចំនួន ២៨០ កំណាត់។

អ្នកជិតខាងបានឮសម្លេងស្រែកអោយជួយ ប៉ុន្ដែពួកគេបែរជាគិតថា គឺជារឿងទំនាស់រវាងប្ដីប្រពន្ធ។ ចំណែកខាងនគរបាលថ្លែងថា ៖ យោងទៅតាមសំដីសារភាពរបស់ជនជាប់ចោទ ជននោះបានព្យាយាមចាប់ស្ដ្រីរងគ្រោះរំលោភ ប៉ុន្ដែមិនបានសម្រេច ក៏បានសម្លាប់នាងដោយវិធីព្រៃផ្សៃបែបនេះ។

/Wu Yuanchun បានប្រព្រឹតអំពើមនុស្សឃាត នៅក្នុងក្រុង Jidon , Suwon...

 

/...និងខាងក្នុងផ្ទះរបស់ខ្លួន

 

/
ផ្ទះដែលជនជាប់ចោទរស់នៅ
បច្ចុប្បន្ន នគរបាលកំពុងស្រាវជ្រាវអំពីពំពើមនុស្សឃាតយ៉ាងសាហាវនេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ 2S