បណ្តាអាវទ្រនាប់ខាងក្រោមនេះ ប្រហែលជាអាចធ្វើអោយអ្នកភ្ញាក់ផ្អើលដោយសារតែតំលៃរបស់វា គឺប្រហាក់ប្រហែលទៅនឹងតំលៃរថយន្តទំនើបៗដែលថ្លៃៗបំផុតនៅលើពិភពលោក។

5. Star of Victoria Fantasy Bra និង Heavenly 70s Fantasy Bra តំលៃ10លានដុល្លារ

អាវទ្រនាប់ពីរគឺ Star of Victoria Fantasy Bra និង Heavenly 70s Fantasy Bra របស់ Victoria’s Secret ត្រូវបានរចនាម៉ូដឡើងដោយអ្នករចនាម៉ូដគ្រឿងអលង្ការ Mouawad ដែលមានតំលៃ 10លានដុល្លារដូចគ្នា។

 

/

អាវទ្រនាប់ Star of Victoria Fantasy Bra

/

អាវទ្រនាប់ Heavenly 70s Fantasy Bra

4. Very Sexy Fantasy Bra តំលៃ 11លានដុល្លារ

អាវទ្រនាប់ Very Sexy Fantasy Bra នេះត្រូវបានរចនាម៉ូដបែបសិចស៊ី អ្វីដែលលេចធ្លោបំផុតនោះគឺពេជ្រមួយគ្រាប់ទំហំ 70 carat មានឈ្មោះថា Mouawad Excelsior។ អាវនេះមានតំលៃ 11លានដុល្លារ។

/

3. Heavenly Star Bra តំលៃ 12,5លានដុល្លារ

អាវទ្រនាប់ Heavenly Star Bra ជាមួយការបង្ហាញម៉ូដដោយកំពូលតារាបង្ហាញម៉ូដជនជាតិអាឡឺម៉ង់ Heidi Klum ស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ជាមួយតំលៃ 12,5លានដុល្លារ។ វាត្រូវបានបំពាក់ដោយ sapphire ពណ៌ផ្កាឈូក Sri Lanka ចំនួន 1.200 គ្រាប់ ហើយមានបំពាក់ពេជ្រទំហំ90 caratមួយគ្រាប់ផងដែរ។

/

2. Red Hot Fantasy Bra តំលៃ 15លានដុល្លារ

ខោអាវក្នុងមួឈុតនេះមានតំលៃ 15លានដុល្លារ វាជាផលិតផលមួយរបស់ Victoria’s Secret ដែរ។ អាវត្រូវបានបំពាក់ដោយ ruby ចំនួន 1.300 គ្រាប់សរុបទម្ងន់ 300 carat នៅលើក្រណាត់ satin ក្រហម។ វាធ្លាប់ត្រូវបានកត់ចូលក្នុងសៀវភៅ Guinness ជា ខោអាវទ្រនាប់ដ៏ល្អឯក និងថ្លៃបំផុតលើពិភពលោក។

width=505

1. អាវទ្រនាប់តំលៃ 20 លានដុល្លារ

អាវទ្រនាប់ដែលមានតំលៃថ្លៃបំផុតចក្រវាលសព្វថ្ងៃនេះ គឺជាអាវដែលរចនាម៉ូដដោយ Susan Rosen។ វាមានតំលៃថ្លៃរហូតដល់មិនគួរឲ្យជឿ គឺ 20 លានដុល្លារ។ អាវទ្រនាប់នេះបំពាក់ដោយពេជ្រជាច្រើនគ្រាប់ ដោយមួយៗមានទំហំ 15 carat ។

/

ដោយ៖ សិលាប្រភព៖ K14