ប្លែកៗ ៖ Zhang Qin គឺជាក្មេងស្រីវ័យ ១២ ឆ្នាំ មកពីភារតី ប្រទេសចិន ត្រូវបានភ្នាក់ងារសារព័ត៌មានចិន chinadaily បញ្ជាក់អោយដឹងថា នៅលើផ្ទៃមុខរបស់នាង បានបន្សល់ទុកនូវស្មាមជាំខ្មៅតូចៗ ដល់ទៅ ៦៨ បន្ទាប់ពីនាងត្រូវបានប្អូនប្រុសវ័យ ១១ ឆ្នាំ យកកាំភ្លើងបាញ់មកលើផ្ទៃមុខរបស់នាងដោយអចេតនា ខណៈពេលដែលពួកគេកំពុងតែប្រឡែងលេងជាមួយនឹងគ្នា។

width=484

គួរបញ្ជាក់ផងដែរថា រឿងហេតុបាញ់បោះដោយអចេតនាមួយនេះ បានកើតឡើងស្របពេលដែល​ បងប្អូនប្រុសស្រីទាំងពីរនាក់ ប្រឡែងលេងជាមួយនឹងគ្នា រំពេចនោះ ប្អូនប្រុសដែលមានវ័យនៅក្មេងខ្ចី  ក៏បានយកកាំភ្លើងរបស់ឪពុកមកលេង ដែលជាហេតុបានធ្វើអោយកាំភ្លើងនោះរាកៃនឹងបានបាញ់ចំផ្ទៃមុខបងស្រីរូបនោះតែម្តង។

width=482

លើសនេះទៅទៀត​  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា ភ្លាមៗនោះជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែជាសំណាងល្អ វាមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ​។ រយៈពេល ៣ ខែក្រោយ គេក៏បានរកឃើញថានៅលើផ្ទៃមុខរបស់នាងបែរជាចាប់ផ្តើមលេចចេញនូវស្នាមជាំខ្មៅតូចៗទៅវិញ បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យមួយនោះ៕

ដោយ ៖ ពិសីប្រភព ៖ chinadaily