វីដេអូមួយ បាននិយាយរៀបរាប់ពីទិដ្ឋភាព អាកាសធាតុក្តៅដ៏អាក្រក់មួយ ក្នុងរយះពេល ១៤០ឆ្នាំ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលអាំងឆ្អិនសាច់ជ្រូក នៅលើផ្ទាំងថ្មម៉ាប ក្រោមកំដៅព្រះអាទិត្យ ដោយចំណាយរយះពេលតែ ១០នាទីប៉ុណ្ណោះ។ ក្រោយពីបានចុះផ្សាយនៅលើអ៊ីនធឺណេត វីដេអូនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងចែករំលែកគ្នាយ៉ាងទូលំទូលាយ ពេញបណ្តាញទំនាក់ទំនងសង្គម នៅប្រទេសចិន។

/

តំបន់ភាគច្រើននៅក្នុងប្រទេសនេះ កំពុងទទួលរងនូវអាកាសធាតុដ៏ក្តៅហែង។ ទីភ្នាក់ងារឧតុនិយមប្រទេសចិន​ បានធ្វើការប្រកាសប្រាប់ពីកំដៅឡើងខ្ពស់ នៅខេត្តមួយចំនួន ភាគខាងកើត និងកណ្តាល ប្រទេស។ តាម​ការព្យាករណ៍ កំដៅអាចឡើងដល់ ៤១ អង្សាសេ។

/

ក្រៅពីទីក្រុសៀងហៃ (៤១ អង្សាសេ) តំបន់ស្ទើរតែទាំងអស់នៅក្នុងប្រទេស មានកំដៅ ៣៨អង្សាសេ នៅថ្ងៃនេះ។ តាមឯកសារទីភ្នាក់ងារឧតុនិយមក្នុងស្រុក តំបន់ដែលក្តៅខ្លាំងបំផុតគឺស្រុក Xujiahui ជាមួយនឹងកំដៅវាស់ស្ទង់បានកាលពីថ្ងៃម្សិលមិញ (៣១/៧) គឺ ៣៩,៨ អង្សាសេ៕

ដោយ៖ សិលាប្រភព៖ afamily