ស្ទើរតែមិនគួរអោយជឿ ៖  យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស ប្លែកដឹមីរ័រ ដែលទើបតែបានចេញផ្សាយ កាលពីសប្តាហ៍កន្លងទៅនេះ អោយដឹងថា ត្រីកម្រមួយក្បាល      មិនស្គាល់អត្តសញ្ញាណច្បាស់  ត្រូវបានគេប្រមាញ់ជាប់   នៅឯ ប្រទេសម៉ាឡេស៊ីខណៈត្រីមួយក្បាល គេចាត់ថា  ជាកំពូលបេក្ខភាពត្រីដ៏កម្រ និង  អាថ៍កំបាំងបំផុត  ស្ទើរតែមិនធ្លាប់ជួបប្រទះ ស្របពេលដែលគេអាចសន្មត់បានថា  វាគឺជាត្រីដែលមានរូបរាងអាក្រក់ជាងគេលើលោក។

width=440

ខណៈពេល  ដែលវាមានក្បាលធំ   អមទៅដោយតួខ្លួន  មានបន្លារហូតដល់ចុងកន្ទុយតូចស្រួចនោះ ពូជត្រីមួយនេះ ត្រូវបានគេពណ៌នាអោយដឹងថា ជាពូជត្រីដ៏កម្របំផុត។ បន្ថែមពីលើនេះ បើយើងងាកក្រឡេកទៅមើលរូបភាពខាងលើនេះវិញ   ច្បាស់ណាស់ ដូចដែលបានឃើញស្រាប់ វាមានរូបរាងក្បាលដ៏ចម្លែក   អមទៅដោយ ទ្រនុងឆ្អឹង លយទៅមុខពីរនៅជិតនឹងមាត់របស់វាស្រាប់។

គួររំឭកផងដែរថា ប្រភពសារព័ត៌មានដដែលមួយនេះ  អះអាងបន្ថែមអោយដឹងថា ត្រីមួយប្រភេទនេះ មានប្រវែងជាង ១ ហ្វឺត ។  ផ្ទុយទៅវិញ  ជាមួយនឹងវត្តមានសត្វមានរូបរាងអាក្រក់ជាងគេលើលោកមួយនេះ បើនិយាយពី blobfish វិញ វាក៏ត្រូវបានគេចាត់ចូលជាសត្វអាក្រក់ជាងគេបំផុត  លើលោកផងដែរ  ខណៈមានការបោះឆ្នោត   ជាសាធារណៈកាលពីពេលកន្លងទៅ។

width=432

បើយោងតាមសម្តីលោក Brian Cox  ជាសាស្រ្តាចារ្យមួយរូប អះអាងអោយដឹងថា ៖ លោកគាំទ្រ    ទៅនឹងយុទ្ធនាគារ  គំពារសត្វមានរូបអាក្រក់ ក៏ព្រោះថា កាលពីអតីតកាល បណ្តាសត្វដែលមានរូបរាងស្អាត  ត្រូវបានមហាជនមានការចាប់អារម្មណ៍  និង យកចិត្តទុកដាក់រួចជាស្រេចបាត់ទៅហើយ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ