តារាភាពយន្ត ហូលីវូដ យើងទាំងអស់គ្នាដឹងថា Kristen Stewart ត្រូវបានគេចាត់ជាតារាស្រីដែលរកបានប្រាក់ចំណួលច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០១២ តែក្នុងនោះក៏មានផងដែរ នូវតារាដែលរកស៊ីខាត យ៉ាងសម្បើម ហើយក្នុងនោះមានតារាស្រី ៤ រូបដែលរងគ្រោះព្រោះភាពយន្តដែលខាតដើម។៤. នាង Sarah Jessica Parker
តារាស្រីម្នាក់នេះត្រូវបានគេស្គាល់តាមរឿងភាគ Sex and The City តែប៉ុន្មានឆ្នាំ មកនេះនាងខាតច្រើនមែនទែនជាមួយនឹងខ្សែភាពយន្តរឿង Sex adn The City 2 ដែលរកបានមិនដល់ប្រាក់ដើម។៣. នាង Sandra Bullock
តារាស្រីរូបនេះវិញក៏មិនណយណាស់ដែរដោយសាតែខ្សែភាពយន្តរឿង Extremely Loud and Incredibly Close បានក្រឡុកទាំងអ្នកដឹកនាំ និងតួសម្ដែង ដោយបានផ្ដល់មកវិញនូវប្រាក់ចំនួលដែលចំណេញតិចបំផុត តែអ្វីដែលសំណាងល្អនោះគឺនាងមិនខាតដើម។២. នាង Reese Witherspoon
លោកអ្នកប្រាកដជាស្គាល់នាងជាតួស្រីក្នុងខ្សែភាពយន្តរឿង This Means War ដែលទទួលបានជោកជ័យជាខ្លាំង ប៉ុន្តែអ្វីដែលគួរអោយអកុសលនោះគឺខ្សែភាពយន្ត How Do You Know របស់នាងដែលចំណាយអស់ជាង ១២០ លានដុល្លាបែរជារកបានចំណូលតិចបំផុតទៅវិញ។១. នាង Katherine Heigl
តារាស្រីរូបស្រស់ម្នាក់នេះរងគ្រោះជាខ្លាំងដោយសារតែខ្សែភាពយន្ត One For The Money របស់នាងដែលបានបញ្ចប់ការចាក់បញ្ចាំងកាលពីពេលថ្មីៗនេះបានខាតយ៉ាងសម្បើម។ ហើយមើលទៅប្រហែលជាត្រូវរៀបគំរោងថ្មីសម្រាប់ឆ្នាំ ២០១៣៕
ដោយ៖ ម៉ូកាប្រភពពី៖ starstick