ថ្មីៗនេះ មជ្ឈមណ្ឌា Interone​ របស់អាឡឺម៉ង់ ទើបបង្ហាញផលិតផលមួយដូចអាវទ្រនាប់សម្រាប់បិទភ្នែកចូលគេង។ អាវទ្រនាប់បិទភ្នែកនេះ មានឈ្មោះថា Face Bra។

width=432

ផលិតផលសម្រាប់បិទភ្នែកនៅពេលគេងនេះ មានរូបរាងដូចទៅនឹងអាវទ្រនាប់ Face Bra វាគឺជាផលិតផលមួយត្រូវបានគេបង្កើតឡើងដើម្បីធ្វើអោយយីហោBeate Uhse កាន់តែមានភាពល្បីល្បាញ។ ក្រុមហ៊ុន លក់ផលិតផលខោ អាវទ្រនាប់ Beate Uhse មានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងផលិតផលនេះ។ ពួកគេយល់ថា Face Bra នឹងក្លាយជាផលិតផលមួយដែលលក់ដាច់ជាងគេ ដោយសារថា នៅតំបន់អ៊ឺរ៉ុប តម្រូវការនៃការប្រើប្រាស់ប្រដាប់បិទមុខនៅពេលគេង គឺមានច្រើន។

អ្នកតំណាងរបស់ Beate Uhse បានអោយដឹងថា ៖ តាំងពីបានពិចារណាលើគំនិតនេះ យើងខ្ញុំមានការពេញចិត្តខ្លាំងណាស់។ នេះជាផលិតផលដែលយើងត្រូវការ ដោយសារវាមានលក្ខណៈក្នុងការលើកកំពស់ការយល់ដឹងរបស់សាធារណជនចំពោះយីហោ Beate Uhse។

តាមគម្រោង ផលិតផល Face Bra​ នេះនឹងត្រូវបានផ្ដល់ជូនដល់អ្នកដំណើរតាមយន្ដហោះ រថភ្លើងក្រោមដី រថភ្លើង​ និងរថយន្ដក្រុង ដោយឥតគិតថ្លៃ។width=410បើទោះ Face Bra ជាផលិតផលប្លែក ប៉ុន្ដែ មនុស្សជាច្រើនមានការខ្មាសអៀន នៅពេលត្រូវប្រើវា។ប៉ុន្ដែវាអាចធ្វើអោយយើងគេងលក់ស្រួលដោយប្រើប្រាស់រយៈពេលខ្លី ម្យ៉ាងទៀត អ្នកមិនមែនពាក់វាដើរតាមផ្លូវឯងណា ដូច្នេះមិនចាំបាច់ខ្មាសអៀននោះឡើយ។ នៅពេលផលិតផលនេះ ត្រូវបានគេនាំចូលមកលក់នៅស្រុកយើង ខ្ញុំប្រាកដជាទិញមួយហើយ

ដើម្បីធ្វើអោយដំណេករបស់ខ្ញុំបានស្កប់ស្កល់ មិនយល់សប្ដិ។ ចំណែកអ្នកវិញ ប្រហែលជាគិតថាចង់ទិញមួយដែរហើយ!

ដោយ ៖ សូរីយ៉ាប្រភព ៖ k14