Devin Scullion រស់នៅ Ontario, ប្រទេសកាណាដា គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀតនៃជម្ងឺមហារីកភាពឆាប់ចាស់ជរា(ចាស់ច្រើនមុនអាយុ)។ មហារីកនេះគឺបានធ្វើអ្នកជម្ងឺមានកាយសម្បទាឆាប់ចាស់មុនអាយុដល់ទៅ ៥ ដល់ ១០ដង បើប្រៀបជាមួយមនុស្សយើងធម្មតា។ យុវជនអាយុ ១៦ឆ្នាំរូបនេះបានមានជម្ងឺរលាកសន្លាក់ឆ្អឹងកាលពីពីរឆ្នាំមុន ដែលធ្វើឲ្យគេបំលាស់ប្តូរទីតាំងដោយពឹងតែលើរទេះទប់តែប៉ុណ្ណោះ។

Devin Scullion ១៦ឆ្មាំ តែមានរូបរាង មុខមាត់ដូចតាចាស់អាយុ ៦០, ៧០ឆ្នាំ
រហូតមកដល់សព្វថ្ងៃជម្ងឺរបស់ Devin Scullion មិនទាន់មានវិធីព្យាបាលច្បាស់លាស់នៅឡើយទេ។ការព្យាបាលសាកល្បងតាមរយះប្រភេទថ្នាំបំប៉ងមួយចំនួន, Devin បានកើនទម្ងន់ពី១០ ដល់១៤គី-ឡូក្រាម។ អ្នកស្រី Jamie Medley, ម្តាយរបស់យុវជនរូបនេះបបានចែករំលែកថា: “បើទោះជាមិនទាន់មានវិធីព្យាបាលជម្ងឺមហារីកឆាប់ចាស់ជរានេះក៏ដោយ តែយ៉ាងណាក៏ពួកខ្ញុំផ្តោតការសង្ឃឹមទៅលើការព្យាបាលសាកល្បងសព្វថ្ងៃនេះ”៕





ដោយ៖ សិលាប្រភព៖ k14